នៅពេលនិយាយដល់សត្វដែលនៅជុំវិញខ្លួនយើង ម្នាក់ៗនឹងចាប់ផ្តើមគិតមើលនិងសម្លឹងក្បែរៗខ្លួនថាមានអ្វីខ្លះ រុយកំពុងទំលើចាន ជីងចក់នៅលើជញ្ជាំងឬក៏សត្វមូសកំពុងរំខានក្បែរត្រចៀក។វាប្លែកណាស់ដែលចង់ដឹងនិយាយពីសត្វទាំងនោះ ប៉ុន្តែមិនប្លែកទេដែលមនុស្សភាគច្រើនមិនសូវជាចាប់អារម្មណ៍របស់ក្បែរខ្លួនបែបនេះ។ដូច្នេះទើបយើងនឹងនាំអ្វីដែលប្លែក ចំណេះដឹងថ្មីខុសពីគេសម្រាប់កម្ពុជា។សម្រាប់អត្ថបទនេះនឹងត្រូវបែងចែកជាវគ្គខ្លីៗដើម្បីងាយស្រួលអោយអ្នកទាំងអស់គ្នាចង់ចាំបាន។តោះមកស្គាល់ សត្វទីមួយរបស់ចង់ដឹងគឺបីសាចជញ្ជក់ឈាម(មូស)៖

១. មូសដែលបឺតឈាមយើងរាល់ថ្ងៃគឺមូសញីទាំងអស់ មូសឈ្មោលរស់ដោយបឺតជ័រឈើទេ

២.មូសមានរហូតដល់៣៥០០ប្រភេទ ប៉ុន្តែយើងស្គាល់តែមូសដែកគោលនិងមូសខ្លាច្បាស់ជាងគេ

៣.មូសអាចបឺតឈាមមានទម្ងន់ធ្ងន់ជាងខ្លួនវាបីដង

៤.មូសឈ្មោលរស់បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ខណៈមូសញីអាចរស់បានមួយខែទៅ២ខែ (ករណីយើងវាយវាមិនត្រូវ)

៥.បើមូសបឺតឈាមអ្នកផ្ទុកមេរោគអេដស៍រួចមកខាំយើង វាមិនចម្លងជម្ងឺទេ

៦.មូសតាមមនុស្សមិនមែនដោយសារភ្នែកវានោះទេ ប៉ុន្តែវាសំគាល់ដោយកម្តៅចេញពីខ្លួនមនុស្ស

៧.មូសនឹងងាប់ពេលសីតុណ្ហភាពក្រោម១០អង្សាសេ ដូច្នេះប្រទេសត្រជាក់ខ្លាំងមិនសូវមានមូសទេ

៨.មូសញឺមួយអាចបង្ករកំណើតបានរហូត៣០០ពងម្ដង

ប្រភព៖ Megacatch