នៅក្នុងពិភពអ៊ីនធឺណេត វាមានរឿងច្រើនដែលយើងមិនដឹង។ជាក់ស្តែងការចូលទៅកាន់វេបសាយណាមួយ យើងមិនដឹងថាគេបានចម្លងពត័មានអ្វីខ្លះពីយើង ហើយវាប៉ះពាល់ដល់យើងនៅថ្ងៃក្រោយឬអត់។រឿងទាំងនេះបើគ្រាន់តែចេះប្រើអ៊ីនធឺណេតមិនមែនជាអ្នកITប្រហែលមិនដឹងទេ ឬសូម្បីតែអ្នកITមួយចំនួនក៏អត់ដឹងដូចគ្នា។ប៉ុន្តែចង់ដឹងនឹងលើកយកវេបសាយទាំង៧ដែលល្បីនិងត្រូវបានណែនាំមិនអោយចូលទៅកាន់នោះឡើយ(Adminក៏មិនហ៊ានសាកដែរដូច្នេះជឿតាមគេខ្លះប្រហែលមិនខាតអីទេ)៖

១.The death clock៖ វេបសាយដែលតម្រូវអោយអ្នកបំពេញពត៍មានអ្នកទាំងថ្ងៃខែកំណើត ភេទនិងអ្វីផ្សេងទៀតហើយវានឹងទាយថាអ្នកនឹងត្រូវស្លាប់នៅពេលណា។ជឿដែរទេ?វាប្រាកដណាស់ថាមិនអាចទៅរួចជាការពិត ប៉ុន្តែអ្វីដែលពិតនោះគឺអារម្មណ៍របស់អ្នកនឹងប៉ះទង្គិចកម្រិតធ្ងន់ធ្ងរនៅពេលដែលអ្នកទទួលលទ្ធផលថ្ងៃស្លាប់នៅជិតបង្កើយ។

២.Take this lollipop៖ វាដូចជាវេបសាយលេងសើចដែរគ្រាន់តែចុចហើយShareនៅលើហ្វេសប៊ុកដូចគ្នានឹងវេបសាយទាយផ្សេងៗដែលយើងធ្លាប់លេង។ប៉ុន្តែជាបញ្ហាគឺវេបសាយនេះនឹងចម្លងយករាល់ពត័មានទាំងអស់របស់អ្នកនៅពេលយើងអ្នកចុចLog inដើម្បីលេង។ប្រាកដទេថាវាមិនពត័មាននោះទៅធ្វើអីប្រសិនបើអ្នកមានចំណុចខ្សោយក្នុងនោះ។

៣.Rotten dot com៖ វាមិនមែនគ្រោះថ្នាក់ទេបើអ្នកចង់ចូលមើលវា ប៉ុន្តែត្រូវចាំថារូបភាពនិងវីដេអូក្នុងនោះប្រមូលផ្តុំឡើងដោយសម្មភាពសាហាវៗដែលធ្វើអោយប៉ះពាល់អារម្មណ៍របស់អ្នក។

៤.Rate my poo៖ មិនគិតទេថាវេបសាយបែបនេះក៏មានលើលោកដែរ អ្នកត្រូវUploadរូបលាមករបស់អ្នកចូលអោយអ្នកដទៃដាក់ពិន្ទុ ចំណែកអ្នកក៏ត្រូវដាក់ពិន្ទុរូបលាមករបស់អ្នកផ្សេងដូចគ្នា។បើមិនក្អួតទើបចម្លែក។

៥.4chan៖ វេបសាយចែករំលែករូបភាពគ្នាទៅវិញទៅមក ប៉ុន្តែភាគច្រើនជាប្រភេទអ្នកមានបញ្ហាផ្លូវចិត្តដែលចូលចិត្តផុសនូវរូបភាពប្រើអំពើរហឹង្សារ កាប់ចាក់ឬរំលោភជាដើម។

៦.Silk Road៖ វេបសាយលក់របស់ខុសច្បាប់ជាច្រើន ប៉ុន្តែសព្វថ្ងៃវានៅក្រោមការឃ្លាំមើលពីប៉ូលីសអន្តរជាតិជាច្រើន អ្នកដែលចូលក្នុងវេបសាយមួយនេះហើយស្វែងរកអ្វីមួយខុសច្បាប់ សកម្មភាពនេះនឹងត្រូវបានថតទុកហើយអាចឈានទៅដល់ការដាក់ទោសបាន។យកល្អកុំសាកអី។

ប្រភព៖⁣ Thehumornation