បាំងតែជាងមួយខែទៀតគ្រប់គ្នានឹងបានឃើញរូបរាងiPhoneស៊េរីថ្មីដែលរង់ចាំយ៉ាងយូរ។ក្នុងខណៈដែលវាមិនទាន់ចេញនេះ ជឿថាមានអ្នកខ្លះអាចថាមិនតិចគ្នាទេត្រៀមលក់អាចាស់ប្តូរស៊េរីរួចហើយ។ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាជាម្នាក់ក្នុងចំណោមអ្នកចង់លក់អាចាស់ត្រៀមទិញស៊េរីថ្មី កុំភ្លេចអាចគន្លឹះខាងក្រោមដើម្បីកុំអោយស្តាយក្រោយ៖

១.កូពីរូបភាពចេញនិងលុបចោលចេញពីទូរស័ព្ទ៖

វាជារឿងមួយដែលចាំបាច់ដែលអ្នកទាំងអស់គ្នាត្រូវធ្វើមុនលក់ទូរស័ព្ទមិនមែនតែiPhoneទេ Androidក៏ដូចគ្នា។អ្នកទាំងអស់គ្នាអាចកូពីវាដាក់ក្នុងកុំព្យូទ័រឬបើសិនអ្នកខ្លះអត់មានកុំព្យូទ័រទេ យើងក៏អាចBack upរូបទាំងអស់ចូលក្នុងGoogle Photoបានព្រោះវាមិនកំណត់ទំហំទេ គ្រាន់តែវាចាំបាច់ចំណាយលើអ៊ីនធឺណេតប៉ុណ្ណោះ។ចង់ចាំថាបើយើងគ្មានរូបគួរអោយខ្មាសគេ ប៉ុន្តែក៏មិនចង់អោយអ្នកដទៃឃើញវាដែរ។

២.ស្ទាបស្ទង់តម្លៃសិន៖

អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក។ដូច្នេះអ្នកអាចសាកស្ទាបស្ទង់តម្លៃiPhoneមួយទឹកស៊េរីដូចរបស់អ្នកទាំងអស់គ្នាសិន។ជៀសវាងជឿតាមគេលក់ថោកខាតច្រើន។

៣. លុបiClouds៖

ជារឿងចាំបាច់កុំភ្លេចSign outចេញពីicloudsមុនពេលលក់ជៀសវាងមានបញ្ហាអ្វីមួយ។

៤.ជូតសម្អាត៖

រឿងតិចតួចប៉ុន្តែធ្វើអោយយើងអាចលក់បានថ្លៃជាងមុន បើសិនយើងយកទូរសព្ទ័ទៅលក់ទាំងមិនបានជូតសម្អាតនោះ វាមើលទៅឃើញចាស់អាចលក់បានថោកប៉ុន្តែបើមើលទៅស្អាតដូចថ្មីតម្លៃវាក៏តាមហ្នឹងដែរ។

៥.ពេលណាត្រូវលក់៖

តើយើងគួរលក់មុនឬក្រោយពេលiPhone 8ចេញ?ចម្លើយគឺពេលនេះប្រសិនបើអ្នកចង់បានថ្លៃ។នៅពេលដែលiPhoneស៊េរីថ្មីចេញមក ស៊េរីចាស់កាន់តែធ្លាក់ថ្លៃ។ដូច្នេះបើអាចគួររកទូរសព្ទ័ជំនួសប្រើមួយរយៈសិន។

ទាំងនេះជាគន្លឹះខ្លះៗដែលអ្នកទាំងអស់គ្នាដែលចង់ឡើងស៊េរីកាន់iPhone 8ដែលត្រៀមចេញ។

ប្រភព៖ Theverge