កាលពីពេលថ្មីៗនេះវិចិត្រករគំនូរត្លុកម្នាក់បានបង្ហោះនូវគំនូរមួយផ្ទាំង ដែលបង្ហាញពីទិដ្ឋភាពនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមានស្ត្រីបានត្រូវបានគេសម្លាប់នៅក្នុងបន្ទប់ទឹក ជាមួយនឹងភ្ញៀវជាច្រើននៅអង្គុយខាងក្រៅ ។ វិចិត្រករនោះមានបំណងចង់ឲ្យគ្រប់គ្នាសាកល្បងក្នុងការស្វែងរកឃាតករតាមរយៈភស្តុតាងដែលគាត់គាត់ផ្ដល់ឲ្យនៅក្នុងគំនូរនោះ ។

ដំបូងឡើងគាត់មិនមានបំណងចង់បកស្រាយថានរណាជាឃាតករនោះទេ ដោយមានបំណងឲ្យគ្រប់គ្នាប្រើការគិតរបស់ខ្លួនដើម្បីស្វែងរកឃាតករពិត ប៉ុន្តែក្រោយពីមានការសំណូមពរពីមនុស្សជាច្រើន គាត់ក៏បានធ្វើការបកស្រាយ ហើយចម្លើយនោះគឺ បុរសពាក់អាវក្រហមគឺជាឃាតករ ។

គាត់បានពន្យល់ថា តាមរយៈរូបភាពអ្នកប្រាកដជាឃើញជនសង្ស័យចំនួន ៥ នាក់ គឺបុរសពាក់អាវខៀវ បុរសពាក់អាវទឹកក្រូច អ្នករត់តុ បុរសពាក់អាវក្រហម និង ស្ត្រីពាក់អាវពណ៌ស្វាយ ។ ដើម្បីស្វែងរកឃាតករពិតយើងត្រូវវិភាគម្នាក់ម្ដងៗ

  • បុរសពាក់អាវពណ៌ខៀវមិនអាចជាឃាតករនោះទេ ពីព្រោះគាត់នៅឆ្ងាយពីកន្លែងកើតហេតុ
  • បុរសពាក់អាវពណ៌ទឹកក្រូចគឺនៅលើតុរបស់គាត់មានកាំបិតនៅលើតុនៅឡើយដូចនេះគាត់មិនមែនជាឃាតករនោះទេ
  • នារីពាក់អាវពណ៌ស្វាយគឺជាអ្នកដែលមកជាមួយនឹងជនរងគ្រោះ ហើយនៅតុនោះមានកាបូបមួយជារបស់ជនរងគ្រោះដែលនាងបានបើកមុនពេលចេញទៅបន្ទប់ទឹក បើយើងមើលទឹកមុខរបស់នារីពាក់អាវពណ៌ស្វាយគឺកំពុងតែងើងឆ្ងល់ថាហេតុអ្វីនារីដែលជាជនរងគ្រោះនោះទៅបន្ទប់ទឹកយូរយ៉ាងនេះ ។
  • អ្នករត់ក៏មិនមែនជាឃាតករដែ ពីព្រោះគាត់ដឹងថានារីរងគ្រោះបានទៅបន្ទប់យូរណាស់មកហើយមិនទាន់ត្រលប់មកវិញ ហើយកែវដែលគាត់លើកមកនោះគឺជាភេសជ្ជរបស់នារីរងគ្រោះដែលបានកុម្មង់មុនពេលចូលបន្ទប់ទឹក ។

ដូចនេះមានតែបុរសពាក់អាវក្រហមប៉ុណ្ណោះដែលជាជនគួរឲ្យសង្ស័យជាងគេ ប៉ុន្តែយើងអាចគិតថាប្រហែលជាឃាតកររត់បាត់ក្រោយធ្វើសកម្មភាព ក្រៅពីជាជនសង្ស័យចុងក្រោយបុរសពាក់អាវក្រហមនេះមានចំណុចចំនួន ៦ ដែលបង្ហាញថាគាត់គឺជាឃាតករ ៖

១ មើលទៅទឹកមុខគួរឲ្យសង្ស័យជាងគេ

២ នៅជិតកន្លែងកើតហេតុជាងគេ

៣ ខោអាវរញ៉េរញ៉ៃ

៤  គាត់គ្មានកាំបិតនោះទេ ព្រោះគាត់បានប្រើប្រាស់កាំបិតសម្រាប់សំលាប់ជនរងគ្រោះហើយបោះវាចោលនៅកន្លែងកើតហេតុនោះ

៥ អាវរបស់គាត់មានស្នាមដាច់ហែកមួយដ៉ំ ខណៈដែលនៅក្បែរជនរងគ្រោះក៏មានកំណាត់ពណ៌ក្រហមមួយដ៉ំ (បញ្ជាក់ ៖ អ្នកអាច្រឡំថាកំណាត់អាវនោះគឺជាឈាម ប៉ុន្តែអ្នកគូបានញែករវាងឈាម និង កំណាត់អាវ ដោយ ឈាមគឺមានពណ៌ក្រហមមិនមានស៊ុំពណ៌ខ្មៅនោះទេ ខណៈដែលកំណាត់អាវគឺមានស៊ុំពណ៌ខ្មៅជ៉ំវិញ)

 

៦ នៅត្រង់ករបស់គាត់មានស្នាមរបួស ប្រហែលជាកើតឡើងពេលប្រតាយប្រតប់ជាមួយនឹងជនរងគ្រោះ ។