រថភ្លើងជាមធ្យោបាយដឹកជញ្ជូនដែលមានទម្ងន់ធ្ងន់ ហើយរថភ្លើងភាគច្រើនមិនអាចកែប្រែឲ្យមានល្បឿនលឿន ប៉ុន្តែក៏នៅមានរថភ្លើងមួយចំនួនមានល្បឿនលឿនខ្លាំង។ ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះរថភ្លើងក៏បានក្លាយជាមធ្យោបាយដឹកជញ្ជូនល្បឿនលឿន ដែលសូម្បីតែអ្នកដែលជិះក្នុងរថភ្លើងក៏មិនដឹងថាវាលឿនដល់កម្រិតណាដែរ។​ ពេលនេះ យើងសូមបង្ហាញនូវរថភ្លើងដែលលឿនបំផុតទាំង១០ក្នុងពិភពលោក ដែលល្បឿនរបស់វាលឿនស្ទើរមិនគួរឲ្យជឿ។

10. THSR 700T

វាជារថភ្លើងល្បឿនលឿននៅក្នុងប្រទេសតៃវ៉ាន់ ជាមួយនិងល្បឿន 186MPH (Miles per Hour)។

9. TVG Duplex

វាជារថភ្លើងល្បឿនលឿនបំផុតមួយនៅក្នុងពិភពលោក ដែលមាននៅក្នុងប្រទេសបារំាង ជាមួយនិងល្បឿន 200 MPH ហើយអាចផ្ទុកអ្នកដំណើរ508នាក់។

8. TGV Réseau

វាជារថភ្លើងល្បឿនលឿនក្នុងប្រទេសបារំាង ជាមួយនិងល្បឿន183MPH ហើយមានលទ្ធភាពផ្ទុកបានយ៉ាងហោចណាស់ 361កៅអី។

7.  E5 Series Shinkansen Hayabusa

វាជារថភ្លើងល្បឿនលឿនក្នុងប្រទេសជប៉ុន ជាមួយនិងល្បឿន186 MPH ហើយអាចផ្ទុកអ្នកដំណើរ731នាក់។

6. KTX 2 Korea

វាជារថភ្លើងល្បឿនលឿនក្នុងប្រទេសកូរ៉េ ជាមួយនិងល្បឿន190 MPH ហើយមានកៅអី500, 384 និងកៅអី 268។

5. Talgo 350

រថភ្លើងនេះមានល្បឿន 223 MPH។

4. AVG Italy

វាជារថភ្លើងល្បឿនលឿនក្នុងប្រទេសអ៊ីតាលី ជាមួយនិងល្បឿន 223 MPH ហើយអាចផ្ទុកអ្នកដំណើរបាន446នាក់។

3. Transrapid TR-09

វាជារថភ្លើងល្បឿនលឿនក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនិងល្បឿន 279 MPH។

2. CRH380A

វាជារថភ្លើងល្បឿនលឿនក្នុងប្រទេសចិន ជាមួយនិងល្បឿន 302 MPH។

1. Japan Maglev Train

រថភ្លើងរបស់ប្រទេសជប៉ុនមួយនេះ បានបំបែកកំណត់ត្រាជារថភ្លើងល្បឿនលឿនបំផុតក្នុងពិភពលោក ជាមួយនិងល្បឿន 374 MPH។

ប្រភព៖ 10MostToday