រស់មកដល់ពេលនេះអ្នកប្រហែលជាធ្លាប់ឆ្លង់កាត់នូវបទពិសោធន៍ជីវិតជាច្រើនរួចមកហើយ ហើយនោះគឺជាមេរៀននៃជីវិតសម្រាប់អ្នក ដែលអ្នកអាចប្រើប្រាស់សម្រាប់អភិវឌ្ឍន៍អនាគតរបស់អ្នកឲ្យកាន់តែប្រសើរ ។ ប៉ុន្តែមិនមែនទាល់តែឆ្លង់កាត់ទើបអ្នកអាចស្វែងរយល់ពីមេរៀននៃជីវិតខ្លះនោះ អ្នកក៏អាចស្វែងយល់វាបានតាមរយៈការអាន ការស្ដាប់ និង ការសង្កេតផងដែរ ។ ហើយសូម្បីតែរូបភាពទាំង ៨ សន្លឹកនេះក៏អាចផ្តល់ឲ្យអ្នកនូវមេរៀនជីវិតមួយចំនួនផងដែរ។

  • ពេលខ្លះជីវិតធូស្រាល ឬ មិនធូស្រាលវាត្រូវមើលថាតើអ្នកជ្រើសរើសផ្លូវដើរយ៉ាងដូចម្ដេច 
  • ផ្លូវដែលមានមនុស្សដើរច្រើនមិនប្រាកដថាសុទ្ធតែជាផ្លូវងាយស្រួល ហើយផ្លូវដែលគ្មានមនុស្សដើរក៏មិនប្រាកដថាសុទ្ធតែពិបាកដែរ

  • ក៉ំវាយតម្លៃអំពីអ្វីមួយ ខណៈដែលអ្នកមើលឃើញ ឬ ដឹងរឿងរ៉ាវតែមួយជ្រុង

  • ក៉ំគ្រាន់តែប្រឹងធ្វើ តែត្រូវធ្វើដោយភាពឆ្លាតវៃ

  • ការកំណត់គោលដៅមិនបានច្បាស់លាស់ កាន់តែធ្វើ កាន់តែប្រឹង កាន់តែបរាជ័យ

  • ក៉ំដោយសារតែភាពនឿយហត់ធ្វើឲ្យអ្នកបោះបង់ចោលការប្រឹងប្រែងជាយូរ

  • ធនធានច្រើនឬតិចមិនសំខាន់នោះទេ សំខាន់អ្នកចេះប្រើប្រាស់ និងកែច្នៃវាឬទេ ?

  • ក៉ំខ្វល់នឹងសម្ដីអ្នកដទៃ សំខាន់ឲ្យតែយើងគិតថាសាកសមទៅបានហើយ ពីព្រោះយើងមិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបាននោះទេ

  • ត្រូវចេះបង្កើតភាពរីករាយដោយខ្លួនឯង
  • ជីវិតរស់នៅរីករាយ ឬ កើតទុក្ខ មិនមែនមកពីបញ្ហាជ៉ំវិញនោះទេ គឺមកពីអ្នកខ្វល់ខ្វាយជាមួយវាខ្លាំងប៉ុនណា