យើងធ្លាប់តែលើកឡើងពីទីក្រុងទេសចរណ៍ដែលមនុស្សជាច្រើនចង់ចូលទៅទស្សនា ប៉ុន្តែពេលនេះសូមលើកឡើងពីទីក្រុងដែលគ្មានអ្នកណាហ៊ានជើងចូលវិញម្តង។ ហេតុអ្វីបានជាទីក្រុងទាំងនេះ គ្មានអ្នកណាហ៊ានចូល? មកពីវាជាទីក្រុងដែលត្រូវគេហាមឃាត់មិនឲ្យចូល? ឬ មកពីវាជាទីក្រុងដែលគួរឲ្យខ្លាចបំផុត? ចម្លើយនឹងមាននៅខាងក្រោម។

  1. ក្រុង Ora City View Hotel ប្រទេសបារំាង

ទីក្រុងដែលត្រូវគេបោះបង់ចោលនេះត្រូវបានបំផ្លាញដោយកងទ័ពអាល្លឺម៉ង់នៅឆ្នាំ១៩៤៤។ មានមនុស្ស៦៤២ត្រូវបានគេធ្វើឃាតនៅទីនេះ ជាពិសេសកុមារនិងស្រ្តី ត្រូវបានគេធ្វើទារុណកម្ម និងសម្លាប់រង្គាលដូចសត្វតិរច្ឆាន។ សំណល់នៃក្រុងចាស់នេះ បន្សល់ទុកនូវការចងចាំដ៏ឈឺចាប់ បើទោះបីជាមានការសាងសង់ទីក្រុងឡើងវិញ ក៏គ្មានអ្នកណាចង់ចូលទៅដែរ។

  1. ទីក្រុង St. Centralia នៅរដ្ឋPennsylvania សហរដ្ឋអាមេរិក

នៅឆ្នាំ១៩៦២ មានអគ្គីភ័យដ៏ធំកើតមានក្នុងទីក្រុងដែលឆេះបំផ្លាញខ្ទេចខ្ទីអស់ បើទោះបីជាព្យាយាមពន្លត់ភ្លើងយ៉ាងណាក៏មិនរលត់ ហើយវានៅតែបន្តឆេះមកដល់បច្ចុប្បន្ន។  បន្ទាប់មករដ្ឋ Pennsylvania ក៏ហាមឃាត់ការសាងសង់អគារនៅទីនេះ។

  1. ទីក្រុងCracow ប្រទេសអ៊ីតាលី

ទីក្រុងដែលត្រូវគេបោះបង់ចោលនេះ ហ៊ុមព័ទ្ធជុំវិញជញ្ជាំងKrakow បន្សល់ពីសម័យកណ្តាល ហើយវាស្ថិតនៅលើចំណោតថ្មខ្ពស់កំពស់ ៤០០foot។ វាត្រូវបានគេហៅថា​ជាទីក្រុងរងបណ្តាសារដោយរោគជំងឺប៉ែស្ត។ ក្រៅពីនេះ គ្រោះរាំងស្ងួត ការឆក់ប្លន់ និងគ្រោះរញ្ជួយដីជាច្រើនដង ធ្វើឲ្យមនុស្សស្លាប់ និងបំផ្លាញទីក្រុង។ ទីបំផុតទៅ ទីក្រុងបានដួលរលំនៅឆ្នាំ១៩៦០។

  1. ក្រុង San Zhi ប្រទេសតៃវ៉ាន់

គ្រោះថ្នាក់ក្នុងការសាងសង់ទីក្រុងនេះបានសម្លាប់កម្មករជាច្រើន ច្រើនរហូតដល់ត្រូវបញ្ឈប់ការសាងសង់ ហើយមានហេតុការណ៍ចម្លែកដោយមានមនុស្សអះអាងថា បានឃើញផ្ទះធ្វើចលនាដោយខ្លួនឯង។  អ្នកបង្កើតទីក្រុងនេះ ព្យាយាមសាងសង់វាជាផ្ទះសម្រាកវិស្សមកាល ប៉ុន្តែមានបញ្ហាក្នុងការសាងសង់ ហើយអ្នកភូមិនៅជិតទីកន្លែងនេះជឿថា ទីតាំងនេះមានភាពអាថ៌កំបាំងដែលគ្មានអ្នកណាហ៊ានចូលទៅម្តងទៀតនោះទេ។

  1. ក្រុង Pia Chernobyl ប្រទេសអ៊ុយក្រែន

នៅក្នុងក្រុងនេះ មានសោកនាដកម្មដ៏រន្ធត់មួយកើតឡើងគឺការផ្ទុះរោងចក្រនុយក្លេអ៊ែរ​ Chernobyl ដែលកម្រិតនៃការបង្កមហន្តរាយគឺខ្ពស់ខ្លាំងដោយបង្កឲ្យមានមនុស្សស្លាប់​ អ្នកពិការ និងអ្នកត្រូវមានជំងឺនិងរងផលប៉ះពាល់ពីសារធាតុវិទ្យុសកម្មដែលមានពេញបរិយាកាសបន្ទាប់ពីការផ្ទុះរោងចក្រនុយក្លេអ៊ែរនេះ។

ប្រភព៖ Travel.trueid.net