ប្រទេសរុស្ស៉ីគឺជាប្រទេសមួយដ៏ធំនិងមានប្រជាជនច្រើនគួសមផងដែរហើយប្រទេសដ៏ធំមួយនេះក៏មានរឿងរ៉ាវប្លែកៗជាច្រើនដែលយើងមិនធ្លាប់បានដឹងដូចជារឿងរ៉ាវប្លែកៗទាំង៥ខាងក្រោមនេះ​ តើនរណាខ្លះធ្លាប់បានដឹងឬបានលឺពីរឿងរ៉ាវទាំងនេះខ្លះ៖

១,សាកសពម៉ាំមីដែលមានអាយុកាល៨០០ឆ្នាំ

នេះគឺជារូបភាពនៃសាកសពម៉ាំមីដែលមានអាយុកាល៨០០ឆ្នាំដែលត្រូវបានរកឃើញដោយអ្នករុករកស្រាវជ្រាវម្នាក់ដែលមកពីភាគខាងជើងនៅក្នុងឆ្នាំ២០១៤ដែលត្រូវរកឃើញនៅកន្លែងរក្សារសាកសពមួយនៅក្នុងប្រទេសរុស្ស៉ី។ ដោយមើលពីខាងក្រៅដូចជាមានការខូចខាតទ្រងទ្រាយបន្តិចតែសម្រាប់សរីរាង្គដែលនៅខាងក្នុងវិញគឺនៅមានសភាពល្អមិនខូចខាតច្រើននោះទេ។

អ្នកបុរាណវត្ថុវិទ្យាជនជាតិរុស្ស៉ីជឿថាសាកសពម៉ាំមីនេះអាចជាមនុស្សកុលសម្ព័ន្ធបុរាណដែលធ្លាប់រស់នៅភាគខាងជើងនៃប្រទេសរុស្ស៉ីកាលពី៨០០ឆ្នាំទៅ១០០០ឆ្នាំមុនមកម្លេះនេះបើយោងទៅលើការសិក្សារទៅលើសាកសពនិងគ្រឿងតុបតែងដែលនៅជាប់និងសាកសពម៉ាំមីនេះ។

២,បុរសជើងធំនៅក្នុងប្រទេសរុស្ស៉ី(Bigfoot from Russia) 

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានលឮខ្លះហើយពីបុរសជើងធំ Bigfoot ឬ Yeti។ ប៉ុន្តែបើយោងតាមរបាយការណ៍មួយរបស់ប្រទេសរុស្ស៉ីបានអោយដឹងថានៅក្នុងឆ្នាំ២០១៥ពួកគេបានប្រទះឃើញពពួកសត្វចម្លែកនេះប្រមាណជា ២ទៅ៣ដងនៅក្នុងឆ្នាំនោះ។

ក្មេងប្រុសជនជាតិរុស្ស៉ីម្នាក់ដែលមានអាយុ១២ឆ្នាំបានប្រទះឃើញស្នាមបាតជើងយ៉ាងធំដែលគេសន្មត់ថាជាស្នាមបាតជើងរបស់សត្វចម្លែកBigfoot។ នៅតំបន់ត្រជាក់ភាគខាងជើងនៃSiberia អ្នកបុរាណវិទ្យាបានជឿថាពួកទាំងនោះគឺជាពពួកAlmas(មនុស្សពាក់កណ្តាលសត្វពាក់កណ្តាល)ដូចជាពពួកសត្វចម្លែកដែលកំពុងរស់នៅផ្នែកមួយភាគខាងជើងនៃប្រទេសរុស្ស៉ីនិងប្រទេសម៉ុងហ្គោល។

៣,សំណង់ដែលមានអាយុកាលរាប់ពាន់ឆ្នាំ

នេះគឺជារូបភាពនៃសំណង់អាគារបុរាណមួយដែលរុករកឃើញដោយអ្នកស្រាវជ្រាវម្នាក់តែមិនបានបញ្ជាក់ឈ្មោះនោះទេ។បើតាមការចុះសាកសួរអ្នកស្រុកដែលរស់នៅម្ដុំនោះបានអោយដឹងថាសំណង់អាគារនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយបើតាមរបាយការណ៍មួយបានឲ្យដឹងថាសំណង់នេះគឺស្ថិតនៅក្នុងទឹកដីអឺរ៉ុបហើយអ្វីដែលធ្វើអោយយើងភ្ញាក់ផ្អើលបំផុតនោះគឺផ្ទាំងថ្មទាំងនោះមានទំងន់ចាប់ពី១០តោនទៅ៣០តោនឯណោះ។

ដូច្នេះហើយបានជាអ្នកបុរាណវិទ្យាមានចំងល់ជាខ្លាំងថានរណាជាអ្នកបង្កើតវាហើយនេះក៏ជាសំណួរមួយដែលក្រុមអ្នកបុរាណវិទ្យាទាំងនោះកំពុងស្វែងរកចំលើយផងដែរ។

៤,លលាដ៏ក្បាលរបស់មនុស្សក្រៅភព(Alien)

នៅត្រង់ចំនុចមួយនៃប្រទេសរុស្ស៉ីក្រុមអ្នកស្រាវជ្រាវរុករកជនជាតិរុស្ស៉ីបានធ្វើការស្រាវជ្រាវនៅក្នុងរូងត្រង់សេរបស់បក្សណាស៊ីអាលឺម៉ង់(រូងលាក់ខ្លួនដើម្បីគេចគ្រាប់បែក)ដែលត្រូវបានគេបោះបង់ចោលជាយូមកហើយនោះ។

នៅពេលនោះផងដែរពួកគេបានប្រទះឃើញនូវលលាដ៏ក្បាលមួយដែលមានសណ្ឋានខុសពីលលាដ៏ក្បាលមនុស្សធម្មតានៅក្នុងភពផែនដី។លលាដ៏ក្បាលនោះគឺមានសណ្ឋានដូចជាលលាដ៏ក្បាលនៃពួកមនុស្សក្រៅភព(Alien)។

ប្រសិនបើលលាដ៏ក្បាលនោះពិតជារបស់ពពួកAlienមែននោះដូច្នេះបើតាមទ្រឹស្តីមួយបាននិយាយថាបក្សណាស៊ីរបស់អាលឺម៉ង់បានធ្វើការទំនាក់ទំនងជាមួយនិងពពួកAlienនោះគឺវាប្រាកដជារឿងពិតហើយ។

៥,UFO របស់មនុស្សក្រៅភពធ្លាប់បានបោះទីតាំងនៅក្នុងតំបន់Siberiaប្រទេសរុស្ស៉ី

តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងទេថានៅក្នុងប្រទេសរុស្ស៉ីធ្លាប់មានរឿងរ៉ាវប្លែកៗដែលទាក់ទងទៅនឹងពពួកមនុស្សក្រៅភពជាច្រើន។ហើយវាត្រូបានគេនិយាយតៗគ្នាថាមានទីទួលមួយដែលមានសណ្ឋានស្រដៀងទៅនឹងផ្នួរខ្មោចដែលត្រូវបានគេជឿថាមានទីតាំងនៅក្នុងតំបន់Siberiaប្រទេសរុស្ស៉ីហើយទីទួលនោះគឺជាចំនុចមួយដែលបានបញ្ចេញនូវធាតុវិទ្យុសកម្មយ៉ាងខ្លាំង ។

ដោយឮតាមពាក្យចចាមអារាមថាមានក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានធ្វើដំណើរនៅជ្រលងភ្នំនោះដើម្បីធ្វើការស្រាវជ្រាវនៅក្នុងតំបន់ក្បែរទីទួលនោះក៏ប្រទះឃើញនូវកំទេចកំទីអំបែងតូចៗកំពុងហោះនៅលើវាលភក់ល្បប់ហើយបន្ទាប់មកពួកគេក៏បានវិលត្រលប់ទៅកាន់ទីកន្លែងរបស់ពួកគេវិញដោយមានអ្នកខ្លះមានអារម្មណ៍ថាឈឺចាប់និងអ្នកខ្លះទៀតត្រូវបានស្លាប់បាត់បង់ជីវិតដូចនេះវាត្រូវបានគេជឿថាក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះគឺបានរងសំពាធយ៉ាងខ្លាំងអំពីធាតុវិទ្យុសកម្មដែលបានធ្វើឡើងដោយពពួកមនុស្សក្រៅភព Alien រហូតដល់ស្លាប់។

ប្រភព៖ Amazing