ប្រវត្តិសាស្ត្រគឺជារឿងរ៉ាវដែលបានកើតឡើងកាលពីអតីតកាលហើយយើងមិនអាចផ្លាស់ប្ដូរវាបាននោះទេ ប៉ុន្តែយើងត្រូវតែដឹងអំពីវាដើម្បីទុកជាមេរៀនសម្រាប់បច្ចុប្បន្ននិងអនាគតកាល។

ចាប់តាំងពីតូចរហូតមកដល់ពេលនេះអ្នកប្រហែលជាធ្លាប់បានស្វែងយល់ពីមេរៀនប្រវត្តិសាស្ត្រជាច្រើនរួចមកហើយ ទាំងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេហ៍ និងទូទាំងពិភពលោក ។

ចុះតើអ្នកមានបានចង់ចាំ និងស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រទេសក្នុងតំបន់អាស៉ីអាគ្នេហ៍យើងបានច្រើនប៉ុណ្ណាដែរ ?

ខាងក្រោមនេះគឺជាវីដេអូដែលត្រូវបានរៀបចំឡើងដោយ Ollie Bye ដែលរៀរាប់សង្ខេបពីដំណើរប្រវត្តិសាស្ត្រនៃប្រទេសនានាក្នុងតំបន់អាស៉ីអាគ្នេហ៍ រួមទាំងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើងផងដែរ ។

ក្រោយពីទស្សនាវីដេអូនេះរួច អ្នកប្រាកដជាដឹងច្បាស់ហើយថាប្រទេសយើងគឺជាប្រទេសដ៏ចំណាស់មួយនៅក្នុងតំបន់អាស៉ីអាគ្នេហ៍ ហើយធ្លាប់ជាអាណាចក្រមួយដ៏ខ្លាំងក្លាផងដែរ ប៉ុន្តែឆ្លងកាត់រឿងរ៉ាវជាច្រើនប្រទេសមួយនេះស្ទើរតែបាត់រូបរាងពីផែនទីពិភពលោក ហើយមូលហេតុដែលបណ្ដាលឲ្យក្លាយជាបែបនេះគឺដោយសារតែការបែកបាក់ផ្ទៃក្នុង ការឈ្លានពានទឹកដីពីសំណាក់បរទេស និង បញ្ហាផ្សេងៗជាច្រើន ដែលយើងគួរតែចាត់ទុកជាមេរៀន ដើម្បីរក្សាទឹកដីដែលនៅសេសសល់ឲ្យបានគង់វង្សយូរអង្វែង ។