ប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនផលិតស្មានហ្វូនទាំងអស់កំពុងតែប្រកួតប្រជែងគ្នាខ្លាំងទាំងតម្លៃនិងគុណភាព។ជាក់ស្តែងគុណភាពកាមេរ៉ារបស់ស្មាតហ្វូនជាពេលនេះហាក់ដូចជាកំពុងត្រដំត្រសងគ្នាខ្លាំង រហូតដល់អួតដាក់គ្នារៀងៗខ្លួន។ការពិតទៅមានក្រុមហ៊ុនស្មាតហ្វូនជាច្រើនបំពាក់កាមេរ៉ាគុណភាពល្អនិងសុទ្ធតែទទួលបានការគាំទ្រខ្លាំងដូចគ្នា ប៉ុន្តែចង់ដឹងសុំលើកយកតែខ្លាបីដែលកំពុងតែលោតខ្លាំងជាងគេនោះគឺ Apple SamsungនិងHuaweiដែលបីក្រុមហ៊ុននេះក្តោបក្តាប់ចំណែកទីផ្សារស្មាតហ្វូនស្ទើរតែទាំងស្រុងទៅហើយ។


P10 , Galaxy S8 , iPhone 7 កំពូលស្មាតហ្វូនទាំងបីនេះទទួលបានការពេញនិយមគ្រប់ទិសទីពាសពេញពិភពលោក។ប៉ុន្តែចំពោះលទ្ធផលប្រចាំឆ្នាំយ៉ាងណានៅមិនទាន់ដឹងនៅឡើយ ដោយឡែកតែទីផ្សារទ្វីបអឺរ៉ុបក៏បានបញ្ចេញពីដំណែងកំពូលស្មាតហ្វូន ដែលពេញនិយមជាងគេបំផុតនៅឆ្នាំនេះ។ឆ្នាំ២០១៧នេះតារាឯកគ្រងម្កុជកំពូលស្មាតហ្វូនកាមេរ៉ាល្អបំផុតនៅអឺរ៉ុបមិនមែនមានដើមកំណើតអាមេរិក មិនមែនកូរ៉េ ប៉ុន្តែគឺHuawei P10ដែលឆ្លងដីកាត់សមុទ្រពីចិនទៅវាយដណ្តើមបំបាក់Appleនិង Samsungបានសម្រេចតាមមហិច្ឆតាខ្លួនដែលប៉ងយូរណាស់មកហើយ។លទ្ធផលមួយនេះបញ្ចេញដោយEISA(European Imaging and Sound Association)ដែលជាអ្នកតែងតែផ្តល់ពានរង្វាន់និងវាយតម្លៃផ្នែករូបភាពធំបំផុតនៅអឺរ៉ុប។គួរបញ្ជាក់ផងដែរថាEISAវាយតម្លៃដោយផ្អែកទៅលើការថតរូបដោយជារៀងរាល់ឆ្នាំនឹងបញ្ចេញចំណាត់ថ្នាក់កាមេរ៉ាឌីជីថលល្អៗ ព្រមទាំងឆ្លៀតបញ្ចូលស្មាតហ្វូនមួយម៉ូដែលដែលមានកាម៉េរាល្អបំផុតផងដែរ។


ដោយឡែកសម្រាប់អាស៊ីរបស់យើងក៏ដូចប៉ែកអាមេរិកហាក់ដូចមិនទាន់មានដំណឹងឬរបាយការណ៍ច្បាស់នៅឡើយ ខណៈដែលHTC U11អះអាងថាកាមេរ៉ាខ្លួនល្អផុតលេខនាពេលបច្ចុប្បន្ន S8ទទួលបានការកោតសរសើរថាកាមេរ៉ាល្អ iPhone 7(plus)ទទួលបានពិន្ទុខ្លាំងផ្នែកPortraitមិនចាញ់DSLR P10កាមេរ៉ាភ្លោះLiecaចាប់រូបបានល្អស្ទើរគ្រប់កាលៈទេសចំណែកGoogle Pixelក៏ខ្លាំងមិនធម្មតា។

ប្រភព៖ EISA