នៅក្នុងអត្ថបទនេះគឺចង់បង្ហាញពីរឿងរ៉ាវរបស់មេដឹកនាំផ្តាច់ការទាំង៥រូបដែលមានភាពល្បីល្បាញនៅលើពិភពលោកដែលគ្រប់គ្នាមិនធ្លាប់បានដឹង ។

ប្រសិនបើយើងបង្ហាញឈ្មោះរបស់ពួកគាត់ ឬពីសកម្មភាពនានា និងអ្វីដែលមេដឹកនាំទាំងនោះបានធ្វើប្រាកដណាស់ថាវាប្រាកដជាធ្វើឲ្យអ្នកទាំងអស់គ្នានឹកឃើញភ្លាម។ ក្រៅពីសកម្មភាពនានាក្នុងឆាកនយោបាយ និង សង្គ្រាម ការពិតទៅបុគ្គលទាំងនោះក៏មានរឿងរ៉ាវដ៏គួរឲ្យអស់សំណើចដូចជាមនុស្សធម្មតាផងដែរ ហើយនៅខាងក្រោមនេះគឺជារឿងរ៉ាវដ៏គួអោយអស់សំណើចទាំងនោះ។

១,គីម ជុងអ៊ុន(Kim Jeong Eun)ត្រូវបានគ្រូដាក់ទណ្ឌកម្មដោយសារតែការលាក់សៀវភៅរូបអាសអាភាសហើយត្រូវគ្រូចាប់បាន

រឿងរ៉ាវដែលទាក់ទងទៅនឹងមេដឹកនាំផ្តាច់ការកូរ៉េខាងជើងគឺលោកគីម ជុងអ៊ុន រឿងរ៉ាវនេះកើតឡើងកាលពីពេលដែលគាត់នៅក្មេងមកម្ល៉េះ កាលនោះគាត់បានបន្តចូលរៀននៅក្នុងសាលាមួយនៅក្នុងប្រទេសSwitzerland នៅពេលនោះដែរលោកគីមជុងអ៊ុនធ្លាប់បានក្លែងបន្លំនិងបានកុហក់គ្រូនិងមិត្តភក្តិរបស់គាត់ថាគាត់មិនមែនជាកូននៃថ្នាក់ដឹកនាំកូរ៉េខាងជើងនោះទេ។

ហើយហេតុការដ៏គួអោយអស់សំណើចមួយបានកើតឡើងចំពោះគាត់គឺនៅពេលដែលគាត់រៀននៅសាលាមួយនៅ Switzerland ចំពេលនោះផងដែលគ្រូបានឆែកកាតាបសិស្សគ្រប់គ្នាហើយក៏បានឆែកឃើញនូវសៀវភៅអាសអាភាសនៅក្នុងកាបូបរបស់គាត់ហើយក៏ត្រូវបានគ្រូដាក់ទណ្ឌកម្មយ៉ាងចាស់ដៃផងដែរ។

២,គំរោងបង្កើតកូនក្រមុំជ័ររបស់ហ៊ីត្លែរ(Adolf Hitler)ដែលជាមេដឹកនាំផ្តាច់ការបក្សណាស៊ី

លោក ហ៊ីត្លែរ​គឺជាមេដឹកនាំផ្តាច់មួយរូបនៃបក្សណាស៊ីនៅក្នុងប្រទេសអាលឺម៉ង់ ហើយគាត់ធ្លាប់បានផលិតកូនក្រមុំជ័រជាច្រើនសម្រាប់ទាហានរបស់ប្រទេសអាលឺម៉ង់ ។ ពីព្រោះតែនៅពេលដែលទាហានទាំងនោះចេញទៅក្រៅប្រទេសគឺពួកគេប្រាកដជាមានអារម្មណ៍ថាឯការដូច្នេះពួកគេប្រាកដជាទៅរកសេវាកម្មផ្លូវភេទខាងក្រៅដូចនេះពួកគេអាចនិងឆ្លងមេរោគនិងជំងឺផ្សេងៗជាច្រើនមុខអាចធ្វើអោយកងទ័ពអាលឺម៉ង់មានការធ្លាក់ចុះ ។

តែទោះជាយ៉ាងណាក៏ដោយលោកហ៊ីត្លែរមិនអាចបង្គាប់បញ្ជាអោយគេផលិតកូនក្រមុំជ័របាននោះទេពីព្រោះតែវាពិបាកនៅក្នុងការចែកចាយនិងធ្វើអោយកងទ័ពទាំងនោះពិបាកនៅក្នុងការយកតាមខ្លួនផងដែរ។

៣,លោក ម៉ៅ សេទង់ (Mao Zedong) បានលើកឡើងថាស្រ្តីពេស្យាចារដែលនៅមានភាពបរិសុទ្ធគឺជាស្ត្រីដែលអស្ចារ្យបំផុត

ម៉ៅ សេទង់គឺជាថ្នាក់នាំកំពូលម្នាក់នៅក្នុងឧបទ្វីបនៃប្រទេសចិនដែលបានមានជំនឿទៅលើសាសនា Yin Yang ដែលយកជាគោលការសម្រាប់បុរស ។ ប្រសិនបើអ្នកទទួលបានភាពបរិសុទ្ធច្រើននោះនិងធ្វើអោយអ្នកមានអាយុវែង ហើយសុខភាពរបស់អ្នកនិងរឹងមាំដូចកាលនៅជាយុវវ័យម្ដងទៀត។

នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់គឺមានស្រ្តីវ័យក្មេងដែលមានអាយុពី១៤ទៅ១៨និងនៅមានភាពបរិសុទ្ធបានស្ម័គ្រចិត្តមករួមមេត្រីជាមួយគាត់ពីព្រោះតែសេចក្តីស្រលាញ់និងមានភាពស្មោះត្រង់ជាមួយនិងមេដឹកនាំមួយនេះ។

៤,មេដឹកនាំផ្តាច់ការលោកJoseph Stalinចង់ក្លាយជាអ្នកគង្វាលគោ

លោក Joseph Stalinដែលត្រូវបានគេដឹងថាជាមេដឹកនាំផ្តាច់ការម្នាក់នៃសហភាពសូវៀតហើយមេដឹកនាំមួយរូបនេះគឺមានសេចក្តីស្អប់និងមិនព្រមចុះចូលជាមួយនិងអាមេរិកនោះឡើយ ប៉ុន្តែមានមនុស្សមួយចំនួនបានដឹងថាថ្វីបើប្រធានាធីបតីមួយនេះស្អប់ជនជាតិអាមេរិកខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែបុរសម្នាក់នោះប្រាថ្នាចង់សម្តែងជាខ្សែរភាពយន្តCowboyហើយគាត់ក៏មានរោងភាពយន្តផ្ទាល់ខ្លួនមួយសម្រាប់ចាក់បញ្ចាំងខ្សែរភាពយន្តCowboy។

៥,ភេសជ្ជៈដែលជាចំណូលចិត្តរបស់លោកប្រធានាធីបតីអ៊ីតាលី​ Benito Mussoliniគឺភេសជ្ជៈស្រ្តប៊ែរីSherbet

Benito Mussoliniគឺជាថ្នាក់ដឹកនាំផ្តាច់ការនៃប្រទេសអ៊ីតាលី ថ្វីបើនៅក្នុងរូបភាពនេះគាត់មើលទៅដូចជាកាចសាហាវបន្តិចប៉ុន្តែចូលចិត្តផឹកភេសជ្ជៈស្ត្រប៊ែរីសឺរី និងស្ត្រប៊ែរីស្រស់ក្រឡុកដោយដាក់ស្ករនិងស្រាឬស្រាក្រហមបន្ថែម។ថ្នាក់ដឹកនាំរូបនេះគឺស្រលាញ់និងចូលចិត្តការលេងសើចជាមួយនិងជីវិតនៃពួកប្រឆាំងនិងភាពដឹកនាំរបស់លោកណាស់ ទោះជាយ៉ាងណាក៏ដោយលោកនៅតែមានអារម្មណ៍កម្មង់ភេសជ្ជៈស្រ្តប៊ែរីSarbetមកផឹកដដែល។ហើយគាត់នៅតែចូលចិត្តនិងផឹកភេសជ្ជៈនេះរហូតដល់ជីវិតចុងក្រោយរបស់គាត់៕

ប្រភព៖ Amazing