រៀបការអាចចាត់ទុកថាជាពិធីមួយដ៏ធំនិងសំខាន់សម្រាប់មនុស្សគ្រប់រូប ជាពិសេសស្រ្តី។ជាការពិតណាស់ កើតមកក្នុងពិភពលោកតែមួយ ប៉ុន្តែពីប្រទេសមួយទៅប្រទេសមួយគឺតែងតែមានប្រពៃណីប្លែកៗពីគ្នា។ជាក់ស្តែង មានពិធីមង្គលការនៅក្នុងប្រទេសមួយចំនួនគឺមានលក្ខណៈប្លែកខ្លាំងមែនទែន។

1. Blackening the Bride ក្នុងប្រទេសស្កុតលែន

ពិធីនេះបើបកជាភាសាខ្មែរគឺមានន័យថាពិធីបំពោកកូនក្រមុំឲ្យខ្មៅដែលប្រារព្ធធ្វើនៅក្នុងប្រទេសស្កុតលែនតែម្តង។នៅក្នុងថ្ងៃរៀបការនោះគឺឳពុកម្តាយ បងប្អូនស្រីប្រុស និងសាច់ញាតិគ្រប់គ្នា ត្រូវតែយករបស់របរផ្សេងៗដូចជាទឹកដោះគោដែលផ្អូម ត្រីងាប់ ភក់ ឬទឹកម្ទេសជាដើមមកជះលើកូនក្រមុំ។ការធ្វើបែបនេះគឺចង់ផ្តល់ការអប់រំឲ្យស្រ្តីថា មុននឹងយើងរៀបការគឺត្រូវស៊ូទ្រាំនឹងភាពលំបាកវេទនាដូចជា ការតិះដៀលនិងបញ្ហាផ្សេងៗឲ្យហើយសិន។

2. Preplanned Crying: ប្រទេសចិន

ពិធីនេះបើនិយាយជាខ្មែរគឺមានន័យថាយំមុនថ្ងៃការ។ប្រពៃណីបែបនេះគឺត្រូវបានប្រារព្ធឡើងដោយជនជាតិធូជែរនៅក្នុងប្រទេសចិន។តាមប្រពៃណីតំបន់នោះ រយៈពេលមុនកូនក្រមុំចូលរោងការ នាងត្រូវតម្រូវឲ្យយំរាល់ថ្ងៃរយៈពេលមួយខែ។ដោយដប់ថ្ងៃដំបូង ម្តាយត្រូវនៅកំដរ ដប់ថ្ងៃទៀតគឺលោកយាយ ឯដប់ថ្ងៃចុងក្រោយគឺសមាជិកគ្រួសារទាំងអស់តែម្តង។ការធ្វើបែបនេះ វាអាចនឹងប្លែកសម្រាប់ជនជាតិយើង​ ប៉ុន្តែសម្រាប់ជនជាតិធូជែ វាជាសញ្ញាបង្ហាញពីការត្រេកអរទៅវិញ។

3. Marrying a Tree(រៀបការជាមួយដើមឈើ): ប្រទេសឥណ្ឌា

នៅក្នុងប្រទេសឥណ្ឌាគឺគេមានជំនឿទៅលើតារាសាស្រ្ត ដូច្នេះហើយទើបស្រ្តីមួយចំនួនដែលកើតចំថ្ងៃដែលភពអង្គារជួបនឺងភពសៅរ៍ឬគេហៅថាMangliks ត្រូវបានប្រជាជនឥណ្ឌាចាត់ទុកថា​មានបណ្តាសាជាប់នៅនឹងខ្លួន។ដូច្នេះ នៅពេលដែលស្ត្រីនោះរៀបការ គឺត្រូវទៅសំពះរៀបការជាមួួយដើមឈើសិន ព្រោះបើមិនដូច្នេះទេ គេយល់ថាបណ្តាសានោះនឹងឆ្លងទៅស្វាមី។ក្រោយពីសំពះរៀបការហើយ ដើមឈើនោះនឹងត្រូវកាប់ចោលក្នុងន័យបញ្ជាក់ថា កូនកម្លោះនឹងគ្មានជាប់បណ្តាសាទៀតទេ។

4. Beating the groom’s feet(វាយជើងកូនកម្លោះ): ប្រទេសកូរ៉េ

នៅក្នុងប្រទេសកូរ៉មានទម្លាប់មួយគឺថា នៅយប់មុនថ្ងៃរៀបការ កូនកម្លោះត្រូវបានមិត្តភក្តិឬសាច់ញាតិយកត្រីឬដងឆ័ត្រមកវាយនៅលើជើង។ការវាយនោះមិនមែនជាលក្ខណៈវាយឲ្យឈឺទេ ប៉ុន្តែវាយបែបសប្បាយរួមនឹងការអបអរសាទរទៅវិញទេ។ការធ្វើបែបនេះ គឺក្នុងន័យជូនពរឲ្យកូនកម្លោះមានក្តីសុខក្នុងរាត្រីក្រេបទឹកឃ្មុំ។

5. Chick Liver Tradition : ប្រទេសម៉ុងហ្គោលី

ប្រពៃណីនេះធ្វើឡើងនៅពេលដែលកូនក្រមុំនិងកូនកម្លោះចង់ដឹងថ្ងៃរៀបការណាល្អ។ពិធីនេះគឺគេតម្រូវឲ្យកូនក្រមុំនិងកូនកម្លោះកាត់កាំបិតមួយហើយចាក់សម្លាប់ទៅលើកូនមាន់ បើសិនជាចាក់ចំកូនមាន់មានសួតស្អាតនោះប្រាកដណាស់ថាថ្ងៃដែលពួកគេរើសគឺល្អ។

6. Avoid using toilet paper, go green(ចៀសវាកុំប្រើក្រដាសបន្ទប់ទឹក): ប្រទេសឥណ្ឌូនេស៊ី

ពិធីរៀបការរបស់ឥណ្ឌូនេស៊ីគឺរឹតតែប្លែកទៀតហើយ។ប្លែកត្រង់ថា ក្រោយរៀបការហើយបីថ្ងៃកូនក្រមុំនិងកូនកម្លោះគឺត្រូវតែនៅក្នុងផ្ទះហើយមិនអនុញ្ញាតឲ្យប្រើក្រដាស់បន្ទប់ទឹកឡើយ។ ការធ្វើបែបនេះគឺចង់មានន័យថាឲ្យពួកគេទាំងពីរមានកូនឆាប់ៗ។

7. Traditional Shoe thieves(លួចស្បែកជើង): ប្រទេសឥណ្ឌា

បើនិយាយឲ្យខ្លីទៅ នៅក្នុងពិធីនេះគឺកូនក្រមុំត្រូវលួចស្បែកជើងកូនកម្លោះ។នៅពេលដែលខាងស្រ្តីរើសបានហើយ ខាងប្រុសត្រូវទៅសុំពីខាងស្រីវិញហើយជាមធ្យមខាងស្រីមានគ្នាមិនតិចនាក់ទេ ដូច្នេះបើចង់បានត្រូវអោយសំណូកខ្លះៗ។

8. Cross-dressing: ប្រទេសរុស្សី

ជាធម្មតាមុនពិធីរៀបការចូលមកដល់ កូនប្រុសត្រូវអោយថ្លៃបណ្តាការទៅខាងស្រី​ បន្ទាប់មកក្រោយពេលដែលអោយហើយ កូនស្រីត្រូវទៅលេងនៅផ្ទះខាងប្រុស។រឿងប្លែកៗអាចកើតមានឡើង ដូចរូបខាងលើបានបង្ហាញអញ្ចឹង គឺថាកូនក្រមុំគឺជាអ្នកផ្សេងទៅវិញ។មូលហេតុគឺដោយសារ ខាងប្រុសអោយលុយមិនគ្រប់ចំនួន។

9. Délicieux Toilette La Soupe(ស៊ុបក្នុងចានបង្គន់): ប្រទេសបារាំង

ពិធីនេះគឺតម្រូវឲ្យកូនក្រមុំនិងកូនកម្លោះញ៉ាំអាហារដែលនៅសល់បន្ទាប់ពីភ្ញៀវចូលរួមក្នុងពិធីមង្គលការ។ខាងគ្រួសារនិងសាច់ញាតិទាំងនោះជាអ្នករៀបចំម្ហូបអាហារកំទេចកំទីទាំងនោះដាក់ចូលក្នុងចានបង្គន់ ហើយលើកយកទៅអោយពួកគេទាំងពីញ៉ាំ។គ្រួសាររបស់ប្តីប្រពន្ធថ្មីនេះ ត្រូវ​ឲ្យប្រាកដក្នុងចិត្តថា ពួកគេទាំងពីរញ៉ាំទាល់តែអស់។

10. Kissing feast: ប្រទេសស្វ៊ីស

នៅក្នុងពិធីរៀបការនេះ គឺថារាល់ពេលដែលកូនក្រមុំឬកូនកម្លោះងើបចេញពីតុដើម្បីទៅបន្ទប់ទឹកគឺត្រូវតែឲ្យគេថើបសិន។ដូច្នេះហើយ អ្នកដែលបានទៅចូលរួមកម្មវិធីនេះគឺពិតជាសំណាងណាស់។

11. Spitting on the Bride: ប្រទេសកេនយ៉ា

កេនយ៉ាមានប្រពៃណីរៀបការមួយដែលប្លែកខុសពីគេ គឺប្លែកត្រង់ការជូនពរក្នុងពិធីមង្គលការ។នៅពេលដែលឪពុកផ្តល់ពរជ័យដល់កូនស្រីគឺគាត់ត្រូវស្តោះទឹកមាត់នៅលើក្បាលនិងលើទ្រូងរបស់កូនស្រី។បន្ទាប់មក នៅពេលដែលពិធីចប់ កូនស្រីត្រូវទៅនៅខាងប្រុសហើយមិនឲ្យលាទាំងអាឡោះអាល័យទេ សូម្បីតែដើរក៏មិនឲ្យងាកមើលក្រោយដែរ។

12. Kidnapping the Brides: ប្រទេសរ៉ូម៉ានី

នៅក្នងពិធីនោះគឺកូនកម្លោះគឺធ្វើជាអ្នកចាប់ជម្រឹតកូនក្រមុំដោយគ្មានការអនុញ្ញាតពីម្តាយឪពុកខាងស្រី។ចំពោះជនជាតិរូម៉ានី ការធ្វើបែបនេះគឺពឹងផ្អែកទៅលើជំនឿថា​ នៅពេលដែលស្ត្រីត្រូវបានគេចាប់ជំរិតហើយចំណាយពេល២ទៅ៣ថ្ងៃនៅក្បែរម្នាក់ប្រុសនោះ នោះស្រ្តីនោះនឹងប្រកាសខ្លួនថាជាប្រពន្ធគេហើយ។

13. Shooting The Bride(បាញ់ព្រួញកូនក្រមុំ)ៈ ប្រទេសចិន

នៅក្នុងប្រពៃណីមួយរបស់ជនជាតិចិន ក្នុងថ្ងៃរៀបការគឺកូនកម្លោះត្រូវបាញ់ព្រូញបីទៅលើកូនក្រមុំដែលព្រួញនោះអត់មានមុខស្រួចទេ។នៅពេលបាញ់ហើយ អ្នកទាំងពីរក៏ទៅប្រមូលព្រួញនោះ ហើយខាងកូនកម្លោះក៏កាច់បំបាក់ព្រួញនោះ ដើម្បីជាសញ្ញាថាអ្នកទាំងពីរនឹងស្រលាញ់គ្នាអស់មួយជីវិត។

14. Butch brides: ប្រទេសចិន

សក់ជាផ្នែកមួយដែលធ្វើឲ្យមនុស្សប្រុសលង់ស្នេហ៍លើនារី។ដូច្នេះហើយ នៅក្នុងប្រទេសចិនគេមានប្រពៃណីមួួយដែលថា ក្រោយពេលស្រ្តីរៀបការគឺនាងតម្រូវឲ្យកាត់សក់ខ្លីគឺដូចជាមនុស្សប្រុសអញ្ចឹង។

15. Polterabend- Smashing Dishes: ប្រទេសអាល្លឺម៉ង់

ពិធីនេះត្រូវបានប្រារព្ធធ្វើច្រើនគួរសមដែរនៅក្នុងប្រទេសអាល្លឺម៉ង់។វាមានលក្ខណៈចម្លែកត្រង់ថា​ កូនក្រមុំនិងកូនកម្លោះវាយបំបែកខ្ទេចរាល់ចាននិងកែវដែលភ្ញៀវជួនជាកាដូរ។សម្រាប់ប្រជាជននៅទីនោះ ការធ្វើបែបនេះគឺសរបញ្ជាក់អំពីការនាំលាភសំណាងទៅវិញ។

ប្រភព៖ Emlii