បើទោះបីជាវិទ្យាសាស្ត្ររីកចម្រើនយ៉ាងណាក្ដី អបិយជំនឿទាក់ទងទៅនឹងព្រាយ បិសាច ឋានសួគា៍ ឬ ឋាននរក នៅតែមាននៅក្នុងផ្នត់គំនិតនៃប្រជាជនជាច្រើននៅទូទាំងពិភពលោក ។

ដោយសារការមានជំនឿបែបនេះហើយ ប្រជាជនខ្លះជឿថា ច្រកទ្វាទៅកាន់ឋាននរកពិតជាមាននៅលើផែនដីនេះមែន ហើយវាមាននៅជាច្រើនកន្លែងជុំវិញពិភពលោក ដែលវាអាស្រ័យទៅលើអបិយជំនឿរបស់ជនជាតិនីមួយៗ ។ ខាងក្រោមនេះគឺជាកន្លែងទាំង ៣ ដែលគេជឿថាវាជាច្រកទ្វានៃឋាននរក ៖

១  ច្រកទ្វារទាំង ៧នៃឋាននរកស្ថិតនៅក្នុងក្រុង HELLAM, រដ្ឋ PENNSYLVANIA សហរដ្ឋអាមេរិក

មានពាក្យដំណាលតៗគ្នាថា នៅក្នុងព្រៃស្ថិតក្នុងទីក្រុងនេះ មានក្លោងទ្វាទៅកាន់ឋាននរកចំនួន ៧ ហើយបើយោងតាមសៀវភៅទេវកថាមួយដែលនិយាយពីព្រៃមួយនេះបានឲ្យដឹងថា នៅពេលនរណាម្នាក់បានឆ្លងកាត់ខ្លោងទ្វាទាំង ៧ នេះ ពួកគេនឹងចូលទៅកាន់ឋាននរក ប៉ុន្តែនៅពេលថ្ងៃមានខ្លោងទ្វាតែមួយប៉ុណ្ណោះដែលបង្ហាញខ្លួន។

២  ភ្នំភ្លើង HEKLA, ក្នុងប្រទេស ICELAND

HEKLA គឺជាតំបន់ភ្នំភ្លើងមួយដែលមានទីតាំងស្ថិតនៅភាគខាងលិចប្រទេសអ៊ីស្លង់ ហើយបើយោងទៅតាមគម្ពីរសាសនាគ្រីស្ទភ្នំភ្លើងមួយនឹងគឺតភ្ជាប់ជាមួយនឹងភ្លើងនរក ។ ចំណែកឯព្រះសង្ឃគិរីស៊ីសនៅសម័យកាលមជ្ឈឹមសម័យ បាននិទានប្រាប់ថារៀងរាល់បុណ្យ Easter ក្រុមធ្មប់តែងប្រមូលផ្តុំគ្នានៅជុំវិញកំពូលភ្នំនោះ ។

៣  CHINOKIE JIGOKU ស្ថិតក្នុងទីក្រុង BEPPU ប្រទេសជប៉ុន

CHINOKIE JIGOKU គឺជាស្រះទឹកដែលមានទឹកពណ៌ក្រហម ដែលអ្នកខ្លាំងបានហៅវាថា “ស្រះឈាមនៃឋាននរក” ប្រជាជនជប៉ុនមួយចំនួនមានជំនឿថា ទីនេះគឺជាក្លោងទ្វាឋាននរក ហើយទឹកនៅក្នុងស្រះមួយនេះត្រូវបានហូរចេញមកពីឋាននរក ។ កាលពីអតីតកាល ស្រះមួយនេះត្រូវបានកត់ត្រាថា វាមានសីតុណ្ហភាពរហូតទៅ ៧៨ អង្សា ហើយស្រះមួយនេះធ្លាប់ត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើទារុណកម្មអ្នកទោស និងជាកន្លែងសម្រាប់ស្ងោរអ្នកទោសទាំងរស់ផងដែរ។

៤  រូងភ្នំ ACTUN TUNICHIL MUKNAL នៅក្នុងភ្នំ TAPIR ប្រទេស បេលីហ្ស

ជនជាតិម៉ាយ៉ានមានជំនឿថារូងភ្នំមួយនេះគឺជាខ្លោងទ្វាទៅកាន់ Xibalba ដែលជាឋាននរករបស់ពួកគេ ហើយក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់ដែលគេចាត់ទុកថាជា “Crystal Maiden” ត្រូវបានគេជឿជាក់ថា កន្លែងនោះគឺជាកន្លែងដែលនាងត្រូវបានគេសម្លាប់កាលពីជាង ១០០០ ឆ្នាំមុន ដើម្បីបូជាទៅដល់ “ព្រះនៃសេចក្ដីស្លាប់” “Death Gods” ។

៥  រូបភ្នំ CAVE OF THE SIBYL ស្ថិតក្នុងទីក្រុង NAPLES ប្រទេស ITALY

វាជារូបភ្នំមួយដែលស្ថិតនៅក្នុងកំណាព្យមួយរបស់លោក Virgil ដែលមានអាយុកាលជាង ២ពាន់ឆ្នាំមកហើយ ហើយវាក៏ជាជាច្រកមកដែលត្រូវបានគេជឿថានឹងនាំអ្នកទៅកាន់ឋាននរក ។

៦  PLUTO’S GATE  នៅខេត្ត DENIZLI ប្រទេសតួគី

Pluto’s Gate ឬ Ploutonio គឺជាកំពែងក្រិកបុរាណ ដែលវាត្រូវបានគេរកឃើញនៅក្នុងប្រទេសតួគី ។ វាក៏ជាច្រកទ្វាទៅកានឋាននរកមួយផងដែរ  ហើយច្រកទ្វារនរកនេះមានផ្សែងពុល ទស្សនវិទូក្រិកលោក Strabo បានកត់ត្រាថា ឲ្យតែមានសត្វមានជីវិតណាហ៊ានចូលទៅខាងក្នុងស្លាប់ភ្លាមៗមួយរំពេច។

៧  FENGDU ទីក្រុងខ្មោច ស្ថិតក្នុងទីក្រុង Chongqing ប្រទេសចិន

តំបន់នេះមានអាយុកាលជាង ២ពាន់ឆ្នាំមកហើយ ហើយវាក៏មានរឿងរ៉ាវទាក់ទងនឹងទេវកថារបស់ចិនជាច្រើនផងដែរ ។ នៅតំបន់នោះគេឃើញមានការសាងសង់ រូបចម្លាក ខ្មោច ព្រាយ បិសាច ក៏ដូចជារូបចម្លាក់ស្ដេចយមរាជដ៏ធំមួយដែលចោលភ្នែកចុះមកក្រោមសន្លឹងទៅកាន់ទីក្រុងទាំងមូល ។ ប្រជាជនជាច្រើនជឿថាតំបន់នោះជាតំបន់មួយដែលផ្សារភ្ជាប់ជាមួយនឹងឋាននរក ហើយវាក៏ប្រហែលជាមិនច្រកទ្វាទៅកាន់ឋាននរកផងដែរ។

ប្រភព ៖ Dailymail