ប្រទេសភាគច្រើនមានកងទ័ពសម្រាប់ការពារប្រទេសរបស់ខ្លួនគ្រប់ពេលវេលាដែលមានបញ្ហាកើតឡើង និងដើម្បីសម្ញែងឲ្យប្រទេសដទៃបានឃើញពីកម្លាំងរបស់ខ្លួន ហើយប្រទេសខ្លះមានកងទ័ពជាលក្ខណៈខ្នាតធំតែម្តងដូចជា ប្រទេសចិនមានកងទ័ពចំនួន1,600,000នាក់។ ជាការពិតមនុស្សភាគច្រើនគិតថា គ្រប់ប្រទេសទាំងអស់សុទ្ធតែមានកងទ័ព ឬកងទាហាន។ ផ្ទុយទៅវិញនៅលើពិភពលោកនេះ មានប្រទេសមួយចំនួនមិនមានកងទ័ពនោះទេ ដូចជាប្រទេសទាំង១០ខាងក្រោមនេះ។ ក្នុងនោះ មូលហេតុដែលប្រទេសទាំងនេះមិនមានកងទ័ពខ្លះមកពីមានមូលហេតុជាក់លាក់ណាមួយ ខ្លះមកពីលក្ខណៈទីតាំងភូមិសាស្រ្តនៃប្រទេស។ ខណៈដែលមនុស្សភាគច្រើនយល់ថា កងទ័ពមានសារៈសំខាន់ ប្រទេសទាំងនេះមិនត្រូវការវានោះទេ តែយ៉ាងណាក៏ដោយក៏ប្រទេសទាំងនេះមានផែនការត្រៀមទុកករណីដែលមានការឈ្លានពានលើប្រទេសខ្លួន ឬមានការប្រកាសសង្រ្គាមជាមួយប្រទេសខ្លួន។ តើជាប្រទេសណាខ្លះ?

10. ប្រទេស Marshall Islands

ដោយស្ថិតនៅក្រោមកតិកាសញ្ញា Compact of Free Association ការការពារប្រទេសកោះមួយនេះជាការទទួលខុសត្រូវរបស់សហរដ្ឋអាមេរិក ហើយប្រទេសនេះត្រូវបានអនុញ្ញាតឲ្យមានតែប៉ូលិសសម្រាប់សន្តិសុខផ្ទៃក្នុង។

9. ប្រទេស Palau

ដូចគ្នាដែរ នៅក្នុងការបង្កើតប្រទេស ប្រទេសPalauត្រូវបានអនុញ្ញាតឲ្យមានតែអង្គភាពប៉ូលិសសម្រាប់ការពារសន្តិសុខផ្ទៃក្នុង ចំណែកការការពារប្រទេសវិញមានជំនួយពីសហរដ្ឋអាមេរិក។

8. ប្រទេស Samoa

ប្រទេសនេះមានតែអង្គភាពប៉ូលិសផ្ទៃក្នុង ហើយយោងតាមកតិកាសញ្ញា Pact of Relationship ប្រទេសញូហ្សឺឡែនទទួលខុសត្រូវក្នុងការការពារប្រទេសនេះ។

7. ប្រទេសTuvalu

ដូចគ្នាដែរ ប្រទេសនេះមិនត្រូវការកងទ័ពនោះទេ គឺមានតែអង្គភាពប៉ូលិសប៉ុណ្ណោះ។

6. ប្រទេស Vatican City

ប្រទេសនេះមិនមានកងទ័ពនោះទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់អព្យាក្រឹត្យភាពរបស់ប្រទេសនេះ ប៉ុន្តែកងទ័ពអ៊ីតាលីជាអ្នកការពារប្រទេសមួយនេះ។

5. ប្រទេសNauru

កងទ័ពប្រទេសអូស្រ្តាលីជាអ្នកការពារប្រទេសនេះ ដោយយោងតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ប៉ុន្តែប្រទេសNauru ក៏មានកម្លាំងប៉ូលិសសម្រាប់ការពារសន្តិសុខផ្ទៃក្នុងដែរ។

4. ប្រទេស Solomon Islands

សម្រាប់ការពារប្រទេស និងការជួយផ្នែកប៉ូលិសដល់ប្រទេសនេះ គឺជាការទទួលខុសត្រូវរបស់ RAMSI។

3. ប្រទេស Liechtenstein

ប្រទេសនេះបានលុបចោលមិនឲ្យមានកងទ័ពនៅឆ្នាំ១៨៦៨ ដោយសារតែការចំណាយច្រើនលើកងទ័ព ហើយវាមិនចាំបាច់សម្រាប់ប្រទេសនេះ ដោយសារតែមិនដែលមានសង្គ្រាមកើតឡើងនោះទេ។

2. ប្រទេស Grenada

ប្រទេសនេះមិនមានកងកម្លាំងការពារជាតិតាំងពីឆ្នាំ១៩៨៣​ ដោយសារតែ Associate American-led Invasion។ ប៉ុន្តែការពារប្រទេសនេះ គឺជាការទទួលខុសត្រូវរបស់ Regional Security System។

  1. ប្រទេស Andorra 

ប្រទេសនេះមិនមានកងទ័ព ប៉ុន្តែបានចុះកិច្ចព្រមព្រៀងជាមួយបារំាងឲ្យប្រទេសបារំាងជាអ្នកការពារខ្លួន។ យ៉ាងណាប្រទេសនេះក៏មានកម្លាំងប៉ូលិសសម្រាប់សន្តិសុខផ្ទៃក្នុងដែរ។

ប្រភព៖ Wonderslist