បើនិយាយពីការស្លាប់របស់អតីតប្រធានាធីបតីសហរដ្ឋអាមេរិកដែលបានកើតឡើងរៀងរាល់២០ឆ្នាំម្ដងគឺវាអាចមានជាប់ទាក់ទងទៅនិងការដាក់បណ្តាសាររបស់ជនជាតិឥណ្ឌាស្បែកក្រហម ដោយសារតែការទន្ទ្រាននិងវាយត្រួតត្រាទឹកដីនៃទ្វីបអាមេរិកនៃមនុស្សចំណូលថ្មី The US ដែលជាជនជាតិអាមេរិកបច្ចុប្បន្ននេះ។ ដោយសារតែវាគាប់ជួនបែបនេះពេក ទើបធ្វើឲ្យយើងពិបាកនឹងប្រកែកថានោះមិនមែនជាការពិតដែលថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានត្រូវបណ្ដាសាររបស់ជនជាតិឥណ្ឌាស្បែកក្រហម ។

បើយើងត្រលប់ទៅកាន់អតីតកាលវិញ The US គឺជាទឹកដីថ្មីមួយដែលទើបនិងកើតឡើងនៅក្នុងទ្វីបអាមេរិក(ទ្វីបអាមេរិកខាងជើងនិងខាងត្បូង ដោយការវាយដណ្ដើមទៅម្ចាស់ដីដែលជាជនជាតិឥណ្ឌាស្បែកក្រហម ដែលមានកុលសម្ព័ន្ធ Shawnee ។ ដោយហេតុដូចនេះហើយទើបជនជាតិដើមទាំងនោះក៏បានដាក់បណ្តាសារដោយរៀងរាល់រយៈពេល២០ឆ្នាំមេដឹកនាំរបស់ The US ម្នាក់នឹងត្រូវបណ្ដាសារ ហើយនឹងស្លាប់នៅក្នុងពេលណាមួយក្នុងកំឡុងពេលកាន់អំណាច មានន័យថា ២០ ឆ្នាំបណ្ដាសារនោះនឹងកើតមានឡើងម្ដង។

ប្រធានាធីបតីដំបូងរបស់សហរដ្ឋអាមេរិក ដែលបានត្រូវបណ្តាសារគឺលោក William Henry Harrison ។  William Henry Harrison គឺអ្នកដឹកនាំកងទ័ពនៅក្នុងសង្គ្រាមនៅតំបន់Texacoក្នុងឆ្នាំ ១៨១១ ។ ក្រោយមកនៅក្នុងឆ្នាំ១៨៤១ លោក William Henry Harrison ក៏បានក្លាយទៅជាប្រធានាធីបតីនៃសហរដ្ឋអាមេរិកទី៩ ប៉ុន្តែការកាន់ដំណែងរបស់គាត់គឺបានត្រឹមតែ១ខែប៉ុណ្ណោះ គាត់ក៏បានស្លាប់ដោយសារតែជំងឺជំងឺរលាកសួត។

២០ ឆ្នាំក្រោយមក លោក Abraham Lincoln ក៏បានឡើងកាន់ដំណែងគឺនៅក្នុងឆ្នាំ១៨៦១ ប៉ុន្តែនៅថ្ងៃទី ១៥ មេសា ឆ្នាំ ១៩៦៥ លោកក៏ត្រូវបានគេធ្វើឃាត ។  ២០ ក្រោយការឡើងកាន់តំណែងរបស់លោក Abraham Lincoln លោក James A. Garfield ក៏បានឡើងកាន់ដំណែងគឺក្នុងឆ្នាំ១៨៨១ ប៉ុន្តែកាន់តំណែងមិនដល់ ១ ឆ្នាំផងលោកក៏ត្រូវបានគេធ្វើឃាត នៅថ្ងៃទី ១៩ កញ្ញា ឆ្នាំ១៨៨១ ។ បន្ទាប់មកទៀតនៅឆ្នាំ ១៩០១ លោកប្រធានាធិបតី William McKinley ដែលបានឡើងកាន់តំណែងក្នុងឆ្នាំ ១៨៩៧ ក៏ត្រូវបានគេធ្វើឃាតទៀត ។

រឿងរ៉ាវនៅមិនទាន់ចប់នោះទេ នៅក្នុងឆ្នាំ១៩២១លោកប្រធានាធិបតី Warren G. Harding ក៏ឡើងកាន់តំណែង ហើយគាត់ក៏ត្រូវបានស្លាប់ដោយសារជំងឺគាំងបេះដូងនៅឆ្នាំ ១៩២៣ ។ នៅក្នុងឆ្នាំ១៩៤៣ លោកប្រធានាធិបតី Franklin D. Roosevelt ក៏ត្រូវបានស្លាប់ដោយសារជំងឺដាច់សសៃរឈាមខួរក្បាលផងដែរ, ហើយនៅក្នុងឆ្នាំ ១៩៦១ លោកប្រធានាធិបតី John F. Kennedy ក៏ឡើងកាន់តំណែង ប៉ុន្តែលោកក៏ត្រូវបានស្លាប់ដោយសារគេធ្វើឃាតនៅក្នុងឆ្នាំ ១៩៦៣ ។

សង្ខេបមកវិញ​ប្រធានាធិបតីទាំង ៧ រូបនេះសុទ្ធសឹងតែកាន់តំណែងចំពេលដែលបណ្ដារសារកើតឡើងគឺ ៖

  • ឆ្នាំ ១៨៤១ ៖ លោក William Henry Harrison កាន់តំណែង ១៨៤១ – ១៨៤១ (កាន់តំណែងបាន ១ ខែ)
  • ឆ្នាំ ១៨៦១ ៖ លោក Abraham Lincoln កាន់តំណែង ១៩៦១ ដល់ ១៩៦៥
  • ឆ្នាំ ១៨៨១ ៖ លោក James A. Garfield កាន់តំណែង ១៨៨១ ដល់ ១៨៨១ (កាន់តំណែងបាន ៧ ខែ)
  • ឆ្នាំ ១៩០១ ៖ លោក William McKinley  កាន់តំណែង ១៨៩៧ ដល់ ១៩០១
  • ឆ្នាំ ១៩២១ ៖ លោក Warren G. Harding កាន់តំណែង ១៩២១ ដល់ ១៩២៣
  • ឆ្នាំ ១៩៤១ ៖ លោក Franklin D. Roosevelt កាន់តំណែង ១៩៣៣ ដល់ ១៩៤៥
  • ឆ្នាំ ១៩៦១ ៖ John F. Kennedy កាន់តំណែង ១៩៦១ ដលើ ១៩៦៣

លើកលែងតែប្រធានាធិបតីលោក Ronald Reagan ដែលឡើងកាន់តំណែងក្នុងឆ្នាំ ១៩៨១ និងប្រធានាធិបតីលោក George W. Bush ដែលឡើងកាន់តំណែងនៅក្នុងឆ្នាំ ២០០១ ប៉ុណ្ណោះដែលមិនបានត្រូវបណ្ដាសារ ក៏ដូចជាស្លាប់នៅក្នុងកំឡុងពេលកាន់តំណែងរបស់ពួកគាត់ ។

តើបណ្ដាសាររបស់ជនជាតិឥណ្ឌាស្បែកក្រហម Shawnee ដែលជាជនជាតិដើមនៅលើទឹកដីអាមេរិកនេះជាការពិតឬយ៉ាងណា ? បើមិនមែនជាការពិតចុះហេតុអ្វីក៏មានរឿងចៃដន្យដល់ថ្នាក់នេះដែលរៀងរាល់ ២០ ម្ដងប្រធានាធិបតីរបស់សហរដ្ឋអាមេរិកម្នាក់នឹងត្រូវបណ្ដាសារ ហើយស្លាប់ ?

ចាប់តាំងពីឆ្នាំ ១៩៨១ មកវាគ្មានរឿងនេះកើតឡើងទៀតនោះទេ ប៉ុន្តែនៅថ្ងៃខាងមុខតើវាអាចនឹងកើតឡើងវិញដែរឬទេ ? បើសិនជាកើតមានមែនវាគឺកើតឡើងនៅក្នុងឆ្នាំ ២០២១ វាប្រហែលជាចំពេលដែលលោក Donald Trum កំពុងតែកាន់អំណាច (ករណីគាត់កាន់ពេញ ១អាណត្តិ ៤ ឆ្នាំ) ឬ អាចជាប្រធានាធិបតីអាណត្តិក្រោយ៕