ជាធម្មតាការចំណាយលើការដើរកម្សាន្តសម្រាប់មនុស្សម្នាក់ៗប្រាកដជាមានមិនថាមនុស្សធម្មតា មហាសេដ្ធីឬមហាក្សត្រឡើយ។ភាពខុសគ្នាត្រង់ថាមនុស្សធម្មតាចំណាយតិច អ្នកមានចំណាយប្រាក់ច្រើនតាមលទ្ធភាពរបស់ពួកគាត់។ប៉ុន្តែចំណាយច្រើនប៉ុណ្ណាក៏មិនស្មើរនឹងដំណើរកម្សាន្តរយៈពេលមួយខែរបស់មហាក្សត្រអារ៉ាប៊ីសាអូឌីតនៅឡើយ ដោយសារតែពេលនេះវាក្លាយជាដំណើរកម្សាន្តដែលថ្លៃបំផុតក្នុងលោកទៅហើយ។

ការចំណាយត្រឹមរយៈពេលជាងមួយខែ ព្រះមហាក្សត្រSalmanបានជះលុយរហូតដល់១០០លានដុល្លារ ដែលធ្វើអោយកក្រើកទូទាំងពិភពលោកពីការចំណាយដ៏លើសលប់នេះ ខណៈដែលពលរដ្ធរបស់ប្រទេសនេះមានចំណូលកម្រិតមធ្យមនៅឡើយ។ដំណើរកម្សាន្តតែម្នាក់ឯងប៉ុន្តែប្រើរថយន្តទំនើបរហូតជាង២០០គ្រឿងក្នុងការហែហម ការស្នាក់នៅកន្លែងថ្លៃៗ នៅប្រទេសម៉ារ៉ុកនេះ ត្រូវបានគេរាយការថាវាស្មើរនឹងចំណូលសរុប១.៥ភាគរយនៃចំណូលទេសចរណ៍ប្រចាំឆ្នាំរបស់ប្រទេសនេះ។

ត្រឹមរយៈពេលជាងមួយខែ ការចំណាយរហូតដល់១០០លានដុល្លារ ក្លាយជាប្រធានបទថ្មីមួយដើម្បីលើកមកជជែកគ្នាក្នុងចំណោមប្រទេសអារ៉ាប់ដទៃទៀត ព្រោះទំហំទឹកប្រាក់ប៉ុណ្ណេះមិនតិចទេ ចុះអ្នកទាំងអស់គ្នាវិញបើមានប្រាក់១០០លានតើនឹងយកទៅធ្វើអ្វី?

ប្រភព៖ Dailymail