ធម្មជាតិបានបង្កើតនូវសភាវមានជីវិតជាច្រើនប្រភេទ និងបានបង្កើតអាវុធការពារខ្លួនសម្រាប់សភាវមានជីវិតទាំងនោះនៅក្នុងការប្រម៉ាញ់ ឬការពារខ្លួនដូចជាពពួកសត្វតោ ខ្លាជាដើមដែលពួកវាបានប្រើក្រចកនិងចង្កូមស្រួចមកធ្វើជាអាវុធដើម្បីធ្វើការវាយប្រហារទៅលើគូសត្រូវក៏ដូចជាប្រម៉ាញ់ចំណី។ ពិសពស់ក៏អាចប្រើវាជាអាវុធដ៏កាចសហាវផងដែរ។

ចំណែកមនុស្សវិញគឺមាននូវអាវុធដ៏ខ្លាំងក្លាលើសគេនិងមានឥទ្ធិពលបំផុតនោះគឺខួក្បាល ដែលមនុស្សអាចប្រើវាដើម្បីដោះស្រាយបញ្ហានិងរកវិធីសាស្ត្រដើម្បីរស់បានយ៉ាងប្រសើរ។ ដូច្នេះហើយបានជាមាននូវអាវុធថ្មីៗបានកើតឡើងជាច្រើនដែលគេចាតុទុកថាជាសិល្បៈមួយនៃការច្នៃអាវុធ រួមទាំងកាំភ្លើង,កាំភ្លើងធំ និងរថក្រោះជាដើម។ ប៉ុន្តែនៅថ្ងៃនេះដែរយើងសូមទាញពេលវេលាអ្នកទាំងគ្នាបន្តិចដើម្បីមកមើលអាវុធដ៏អស្ចារ្យប៉ុន្តែវាមើលទៅមិនដូចគ្នាទៅនិងអាវុធនាពេលបច្ចុប្បន្ននោះទេ អាវុធទាំងនោះមើលទៅចម្លែកបន្តិចមែនតែវាពិតជាមានប្រសិទ្ធខ្លាំងណាស់ ។ អាវុធទាំងនោះមានដូចជា៖

១,ព្រះខ័ន Pata

អាវុធមួយប្រភេទនេះត្រូវបានរចនាឡើងនៅដើមសតវត្សទី១៧ ដោយរាជាធិរាជ Mughal ។ ព្រះខ័ន PATA ត្រូវបានផលិតឡើងដោយយកផ្លែដាវយ៉ាងវែងភ្ជាប់ជាមួយនិងស្រោមដៃដែកថែបយ៉ាងរឹងមាំ។ ដែលអាចប្រើធ្វើជាដាវក៏បាននិងជាខែលសម្រាប់រងក៏បាន។

របៀបនៃការប្រើដាវនេះគឺគេគ្រាន់តែលូកដៃចូលទៅក្នុងស្រោមដៃនោះនឹងប្រឹងក្តាប់ដៃអោយណែនធ្វើដូច្នេះដាវនិងមិនជ្រុះពីដៃនោះទេ។ ដាវនេះគឺមានមុខដ៏មុតស្រួចទាំងសងខាង, ហើយគោលបំណងដ៏ចម្បងគឺប្រើវាដើម្បីចាក់ទំលុះគូសត្រូវ។ ប៉ុន្តែទោះជាអាវុធនេះមានប្រសិទ្ធភាពយ៉ាងណាក៏ដោយក៏វានៅតែមានគុណវិបត្តិដែរគឺនៅពេលស៊កដៃជាប់នឹងដាវនេះ យើងមិនអាចកំរើកកដៃបានដោយងាយស្រួលនោះទេ។

២, ស្នាប់ដៃ Cestus

នេះគឺជារូបភាពនៃគំរូស្នាប់ដៃនៅក្នុងពេលបច្ចុប្បន្ន ។ កាលពីអតីតកាល Cestus ត្រូវបានបង្កើតឡើងដោយក្រុមទាសករដែលចក្រភពរូម៉ាំងបានធ្វើការវាយសង្គ្រប់ចាប់បាននិងបានអោយពួកគេឡើងទៅវាយគ្នា ហើយការវាយនោះគឺពិតជាសាហាវខ្លាំងណាស់នៅកំឡុងពេលវាយគឺគេបានអោយទាសករទាំងនោះពាក់ Cestus នេះនៅក្នុងការប្រគួតផងដែ។

Cestus គឺជាស្នាប់ដៃស្បែកមួយប្រភេទដែលមានលោកហៈព័ទ្ធជុំវិញនិងពាក់ចាប់ពីកដៃឡើងទៅដើម្បីធ្វើអោយដៃរឹងមាំនិងមានអំណាចកាន់តែខ្លាំង ។ ក្រោយមកនៅពេលដែលវាកាន់តែមានភាពពេញនិយមគេបានផលិតវាដោយបន្ថែមនូវបន្លាដែកយ៉ាងមុតបំពាក់ទៅលើCestusនេះ ។

៣, កាំបិតម្រាមដៃ Turkana

កាំបិតម្រាមដៃ Turkana ត្រូវបានបង្កើតឡើងដោយក្រុមកុលសម្ព័ន្ធ Turkana នៅប្រទេសកេនយ៉ា។ គោលបំណងដំបូងដែលត្រូវបានបង្កើតកូនកាំបិតនេះឡើងគឺគេយកវាដើម្បីចៀរសាច់សត្វដែលបរបាញ់បានឬប្រើវាដើម្បីកាត់បន្លែ ។

កូនកាំបិតTurkana នេះមិនត្រឹមតែប្រើប្រាស់នៅក្នុងការរស់នៅជារៀងរាល់ថ្ងៃនោះទេប៉ុន្តែកាំបិតម្រាមដៃ Turkana នេះក៏ត្រូវបានគេប្រើជាអាវុធសម្ងាត់របស់កុលសម្ព័ន្ធTurkana នៅសង្គ្រាមជាមួយកុលសម្ព័ន្ធផ្សេងទៀតដែលគេអាចប្រើវាដើម្បីវះបំពង់កសត្រូវឬចាក់ភ្នែករបស់សត្រូវបានយ៉ាងងាយ។

៤,កាំបិតស្នែងប្រើស(Deer Horn Knives)

អាវុធចម្លែកនេះត្រូវបានបង្កើតនៅប្រទេសចិននៅដើមសតវត្សរ៍ទី ១៩ ដោយបុរសម្នាក់ឈ្មោះ Dong Haichuan តាមរចនាបទនៃក្បាច់គុនចិន Baguazhang នៃសាលាគុនអ៊ូតាំងហើយគាត់ក៏ធ្លាប់ធ្វើជាអ្នកដើរប្រមូលពន្ធពីប្រជាជនផងដែរ។

អាវុធប្រភេទនេះមាននៅតំបន់City Hallsនិងមានតែជំនួយការម្នាក់ប៉ុណ្នោះនៅទីនោះដែលចេះធ្វើអាវុធប្រភេទនេះ។ វាត្រូវបានគេហៅថា កាំបិតស្នែងប្រើស ពីព្រោះរូបរាងរបស់វាមើលទៅដូចស្នែងប្រើសឬស្នែងរម៉ាំង។ ហើយវាត្រូវបានផលិតឡើងដោយបូករួមជាមួយនិងក្បាច់គុននៃកាំបិតនេះផងដែរ ។

កាំបិតស្នែងប្រើសនេះគេអាចប្រើវាបានទាំងសងខាងនិងអាចតទល់ជាមួយនិងដាវបានយ៉ាងល្អ។ វាគឺមិនងាយស្រួលនៅក្នុងការប្រើវានោះទេគឺវាទាមទានូវអ្នកដែលជំនាញដ៏ច្បាស់លាស់ទើបអាចប្រើវាបានល្អ៕

ប្រភព៖ Amazing