ប្រសិនបើអ្នកអង្គុយនៅលើយន្តហោះ ស្រាប់អ្នកមានគេប្រាប់ថាយន្តហោះដែលអ្នកកំពុងជិះជាយន្តហោះចាស់ជាងគេនៅលើលោក តើអារម្មណ៍របស់អ្នកទៅជាយ៉ាងណា?អ្នកមានអារម្មណ៍រីករាយនិងមានមោទនភាពដែលបានធ្វើដំណើរលើវា?ឬក៏ព្រឺតាំងពីក្បាលរហូតដល់ចុងជើង បន់ព្រះអោយតែវាចុះចតដោយសុវត្ថិភាព?តោះមកស្គាល់យន្តហោះកំពូលចាស់ៗខាងក្រោម សម្រាប់អ្នកចង់ទៅជិះវាឬជៀសកុំអោយជួប៖

១.យន្តហោះPK-OCG មានអាយុ៤៦.៨ឆ្នាំក្រុមហ៊ុនAirfast indonesia

២.យន្តហោះZS-IJJ អាយុ៤៥ឆ្នាំ,ក្រុមហ៊ុន Interair South African

៣.យន្តហោះ5Y-CGVអាយុ៤២ឆ្នាំ, Transafrican Air

៤.យន្តហោះEP-SHB អាយុ៤០ឆ្នាំ,ក្រុមហ៊ុន Saha Airlines

៥.យន្តហោះYV502T អាយុ៣៩.៥ឆ្នាំ, ក្រុមហ៊ុនVenezolana

៦.យន្តហោះEP-CQA អាយុ៣៩ឆ្នាំ, Caspian Airlines

៧.យន្តហោះXA-UHZ អាយុ៣៩ឆ្នាំ, EasySky Airlines

៨.យន្តហោះC-GAIG អាយុ៣៨ឆ្នាំ, Air Inuit

៩. យន្តហោះ4L-NAL អាយុ៣៧ឆ្នាំ, Georgian Star International

១០.យន្តហោះEP-IBS អាយុ៣៧ឆ្នាំ, Iran Air

សូមបញ្ជាក់ថា បើយោងតាមការបញ្ជាក់ពីអ្នកជំនាញផ្នែកអាកាសចរណ៍បានបញ្ជាក់ថា ការហោះហើរជាមួយនឹងយន្តហោះមានអាយុច្រើនមិនមែនមានន័យថាអ្នកប្រឈមនឹងគ្រោះថា្នក់នោះទេពីព្រោះគ្រប់យ៉ាងត្រូវពិនិត្យទៅតាមកម្រិតស្ដង់ដា សុវត្ថិភាពនិងបច្ចេកទេសមុននឹងធ្វើការហោះហើរ។សម្រាប់អាយុកាលរបស់យន្តហោះត្រូវបានគេបង្ហើបថារំពឹងយ៉ាងហោចណាស់ក៏អាចដឹកអ្នកដំណើរបាន២៥ឆ្នាំ ដោយសារតែការផលិតក្នុងកម្រិតខ្ពស់និងតម្លៃថ្លៃ។

ប្រភព៖ telegraph