មនុស្សជាច្រើនយល់ថា អ្នកដែលជាមេដឹកនាំប្រទេសត្រូវតែជាមនុស្សដែលរឹងមាំទាំងខាងក្នុងនិងខាងក្រៅ ដូចនេះពួកគេប្រាកដជាមនុស្សដែលមិនយំនៅចំពោះមុខសាធារណជន ឬចំពោះមុខក្រុមមនុស្សច្រើន។ យ៉ាងណាមិញខាងក្រោមនេះ ជាមេដឹកនាំប្រទេសកំពូលៗ ដែលជាទូទៅឃើញតែបង្ហាញទឹកមុខមុតមាំ និងធម្មតា ប៉ុន្តែចុះប្រសិនបើពួកគេយំវិញ​ តើមានទឹកមុខបែបណាទៅ? ទោះបីជាយ៉ាងណា មេដឹកនាំទាំងអស់នោះក៏ជាមនុស្សដែរ ពួកគេក៏មានអារម្មណ៍ដែរ ដូចនេះការស្រក់ទឹកភ្នែកនៅតែជៀសមិនផុត។

លោក គីម ជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង

លោកបានបង្ហាញទឹកមុខយំ​ នៅក្នុងពិធីបុណ្យសពឪពុកដែលជាអតីតមេដឹកនាំប្រទេសកូរ៉េខាងជើង ហើយរូបថតរបស់លោកត្រូវបានគេផ្សព្វផ្សាយពេញពិភពលោក។

លោក Vladimir Putin មេដឹកនាំប្រទេសរូស្ស៊ី 

លោកបានស្រក់ទឹកភ្នែក និងសម្តែងការថ្លែងអំណរគុណចំពោះសម្លេងគាំទ្រ នៅចំពោះមុខមហាជន និងសារព័ត៌មានជាច្រើន នៅទីលាន Manezhnaya ។

លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

លោកបានសម្រក់ទឹកភ្នែកនៅចំពោះមុខសាធារណជន ក្នុងពេលលោកនិយាយពីការបាញ់ប្រហារនៅ New Town ដែលមានកូនក្មេងចំនួន២០នាក់បានស្លាប់។

លោក Justin Trudeau នាយករដ្ឋមន្រ្តីប្រទេសកាណាដា

បន្ទាប់ពីការបិទបញ្ចប់នូវការរាយការណ៍ លោកបានដើរចុះពីវេទិកាជាមួយនិងការស្រក់ទឹកភ្នែក។

លោក John Bonner អតីតប្រធានរដ្ឋសភាអាមេរិក 

លោកបានសម្រកទឹកភ្នែកជាមួយនិងអារម្មណ៍រំភើប ក្នុងកម្មវិធីប្រគល់ពានរង្វាន់ US Congressional Gold Medal ទៅកាន់អវកាសយានិក Neil Armstrong។

លោក George W. Bush អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

លោកបានសម្រក់ទឹកភ្នែកនៅក្នុងពិធីបុណ្យគំរប់ខួបការស្លាប់របស់ Marine Michael A. Monsoor

លោក Silvio Berlusconi អតីតនាយករដ្ឋមន្រ្តីអ៊ីតាលី

លោកបានសម្រក់ទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្រជាច្រើនរបស់លោក។

លោកស្រី អង់សាន ស៊ូជី អ្នកនយោបាយមីយ៉ាន់ម៉ា 

លោកស្រីបានសម្រក់ទឹកភ្នែកក្នុងពេលថ្លែង នាឱកាសទៅទទួលពានរង្វាន់ណូបែលសន្តិភាព។

លោកស្រី Cristina Elisabet Fernández de Kirchner ប្រធានាធិបតីអាហ្សង់ទីន

លោកស្រីបានសម្រក់ទឹកភ្នែកនាពេលដែលដឹងថា កូនប្រុសរបស់ Maximo ឈ្នះឆ្នោត។

ប្រភព៖ wtfintheworld