នៅពេលជួបនឹងបញ្ហានៅក្នុងរបៀបរស់នៅប្រចាំថ្ងៃមនុស្សជំនាន់មុនតែងតែព្យាយាមស្វះស្វែងវិធីសាស្ត្រនានាដើម្បីដោះស្រាយវា ហើយវិធីសាស្ត្រទាំង ១០ ខាងក្រោមនេះគឺជាវិធីសាស្ត្រដ៏អស្ចារ្យដែលត្រូវបានរកឃើញកាលពី ១០០ ឆ្នាំមុន ហើយវាក៏អាចយកមកដោះស្រាយចំពោះបញ្ហាដែលកើតឡើងលើរបៀបរស់នៅប្រចាំថ្ងៃរបស់យើងបច្ចុប្បន្នផងដែរ ។

១ វិធីសាស្ត្រពន្លត់អគ្គិភ័យដ៏មានប្រសិទ្ធភាព

ទឹកធម្មតាមិនមានប្រសិទ្ធភាពខ្ពសក្នុងការពន្លត់អគ្គិភ័យនោះទេ ដូចនេះហើយដើម្បីធ្វើការពន្លត់អគ្គិភ័យកាន់តែមានប្រសិទ្ធភាព មនុស្សជំនាន់មុនបានបង្កើតនូវរូបមន្តពិសេសមួយគឺ លាយអំបិលម៉ត ០,៤៥ គីឡូក្រាម (1lb) ជាមួយនឹង អាម៉ូញ៉ូមក្លរ (sal-ammoniac) ០,២៣ គីឡូក្រាម (1/2lb) ទៅក្នុងទឹក ១,៨៩ លីត្រ ។ បន្ទាប់មកច្រកវានៅក្នុងដប នៅពេលមានអគ្គីភ័យគប់វាចូលទៅក្នុងភ្លឺងជាការស្រេច ហើយចំនួនដបដែលត្រូវប្រើដើម្បីពន្លត់អគ្គិភ័យវាអាស្រ័យទៅលើទំហំនៃការឆាបឆេះ បើឆេះតិចតួច ត្រឹមតែ ១ ដប ទៅ ២ ដប តែបើខ្លាំងត្រូវច្រើនជាងនេះ ។

 

 

២  វិធីសាស្ត្រយកកំទេចឈើ អំបែងកញ្ចក់ បន្លារ ឬ វត្ថុតូចស្ដើងអ្វីមួយដែលមុតចូលទៅក្នុងដៃរបស់អ្នក

នៅពេលរបស់តូចស្ដើតមុតចូលក្នុងដៃអ្នកដូចជា កំទេចឈើ បន្លារ ឬអំបែងកញ្ចក់ជាដើម តើអ្នកនឹងធ្វើបែបណា ប្រហែលជាយកម្ជុលជួសមែនទេ បើដូចនេះមែនអ្នកប្រហែលជាអន់ជាងមនុស្សសម័យមុនទៅទៀត ។ ដើម្បីដោះស្រាយបញ្ហានេះគេបានរកឃើញវិធីមួយ គឺ ចាក់ទឹកក្ដៅចូលទៅក្នុងដកដែលមានមាត់ធំរហូតដល់កដប បន្ទាប់មកយកដៃកន្លែងដែលមុតចូលនោះដាក់ឲ្យចំមាត់ដប់រួចសង្កត់បិទមាត់ដបឲ្យជិត ។

នៅពេលនោះសាច់របស់អ្នកនឹងត្រូវស្រូបចូលក្នុងដបយ៉ាងណែនដែលធ្វើឲ្យមានកម្លាំងបឺតស្រូបយកវត្ថុនោះ ហើយចំហាយទឹកក្ដៅនោះនឹងជួយសម្រួលឲ្យវត្ថុនោះចេញពីសាច់របស់អ្នកដោយរលូន ។

៣ វិធីសាស្ត្ររក្សាទុកស៊ុតឲ្យបានយូរ

មុនដំបូងត្រូវយកស៊ុតដាក់ចូលទៅក្នុងប្រអប់មួយដែលមានអំបិលពេញ (អំបិលស្ងួត មិនមែនទឹកអំបិលទេ) ហើយកប់ស៊ុតទាំងនោះនៅក្នុងអំបិលនោះ និងរក្សាវានៅកន្លែងដែលត្រជាក់ ហើយស្ងួត ។ ធ្វើដូចនេះវានឹងរក្សាទុកស៊ុតឲ្យនៅល្អបានយូរ ដោយសារតែសំបករបស់វាមិនបានប៉ះជាមួយនឹងខ្យល ប៉ុន្តែស៊ុតតែត្រូវរក្សាទុកគួរតែជាស៊ុតថ្មីទើបល្អ ។

៤ វិធីសាស្ត្រកាប់ដើមឈើ

មុនដំបូងយើងរឹតខ្សែឲ្យជាប់នឹងដើមឈើហើយដាក់ចុងខ្សែចង់នឹងបង្គោលឬ ដើមឈើមួយផ្សេងទៀតទៅកាន់ទិសដៅដែលយើងចង់ផ្ដួលដើមឈើនោះ បន្ទាប់ត្រង់កាប់ត្រង់គល់ឈើនៃជ្រុងម្ខាងនោះ ប៉ុន្តែក៉ំកាប់ឲ្យដាច់ឲ្យសោះកាប់ត្រឹមតែ ១ ភាគ ២ ឬ ១ ភាគ ៣ នៃផ្ទៃមុខកាត់ឈើបានហើយ (ដូចជារូបខាងក្រោម) បន្ទាប់មកទៀតកាប់នៅជ្រុងម្ខាងទៀតដូចគ្នា ។ បន្ទាប់ពីកាប់រួចសូមទាញចុងខ្សែនោះ ប៉ុន្តែត្រឹមចាំថានៅឆ្ងាយពីចំណុចដែលឈើត្រូវដួលទៅកាន់ ។

៥ វិធីសាស្ត្រការពារក៉ំឲ្យឆ្កែខាំ

ដើម្បីការពារខ្លួនពីឆ្កែខាំ អ្នកត្រូវរកដំបង ឈើវែង ឬ ឬស្សីមួយខ្លីមួយដើម ប៉ុន្តែមិនមែនយកមកវាយវានោះទេ គឺទុកបន្លាចវា ដោយគ្រាន់តែយកវត្ថុអ្វីមួយដូចជាកន្សែង ឬ មួក ទៅដាក់នឹងចុងឈើនោះ រួចរុញវាទៅរកឆ្កែនោះ ពេលនោះវានឹងធ្វើឲ្យឆ្កែបង្វែរគោលដៅទៅរកវត្ថុនោះ បន្ទាប់មកគ្រាន់តែយកចុងឈើនោះទៅបុកវា វានឹងភ័យខ្លាចរត់មិនខាន ។

៦ ត្រូវទៅឆ្ងាយយូរថ្ងៃបារម្ភគ្មានអ្នកជួយស្រោចទឹកផ្កា ឬ បន្លែឲ្យ វិធីសាស្ត្រនេះអាចជួយបាន

នៅពេលដែលត្រូវចេញទៅឆ្ងាយ អ្នកប្រហែលជាបារម្ភថាគ្មានអ្នកជួយស្រោចទឹកផ្កា ឬ បន្លែរបស់អ្នកមែនទេ នេះគឺជាវិធីសាស្ត្រសម្រាប់ដោះស្រាយ ។ យើងគ្រាន់តែយកទឹកមួយធុងហើយដាក់វាឲ្យខ្ពសជាងផើងផ្កា ឬ បន្លែរបស់យើង រួចយកអំបោសសសៃធំ ២ ឬ ៣ សរសៃរវ៉ិញបញ្ចូលគ្នា រួចយកចុងម្ខាងរបស់វាដាក់ចូលទៅក្នុងធុងរហូតដល់បាតធុង និងចុងម្ខាងទៀតដាក់ទៅលើគល់ផ្កា ឬ បន្លែ នោះ ធ្វើដូចនេះដំណាំទាំងនោះនឹងមានទឹកជាប់ជាប្រចាំ ។

៧ វិធីសាស្ត្រកេះឈើគូសឲ្យឆេះទោះបីជាមានខ្យល់បក

យើងគ្រាន់តែធ្វើដូចជារូបខាងក្រោមនេះ ពីព្រោះវានឹងធ្វើឲ្យភ្លើងឆេះកាន់តែខ្លាំងឡើងជាធម្មតា ។

 

 

ប្រភព ៖ mentalfloss និង WTF