ដែនដីអារ៉ាប៊ីសាអូឌីតប្រទេសសំបូរសប្បាយដោយសារតែមរតកប្រេងនៅក្នុងប្រទេសនេះ។បើទោះជាស្ថិតក្នុងចំណោមប្រទេសសេដ្ធកិច្ចល្អការរស់នៅជឿនលឿនក្តី យើងអាចនឹងមិនជឿថាការរស់នៅក្នុងប្រទេសនេះក៏មានក្រិតក្រមចម្លែកខុសពីប្រទេសដទៃទៀតក្នុងលោកផងដែរ។អារ៉ាប់មានអ្វីដែលពិភពលោកភាគច្រើនគ្មាននោះគឺប្រេង ប៉ុន្តែប្រទេសនេះបែរជាមិនមានរបស់និងសិទ្ធទាំង៧យ៉ាងដែលប្រទេសដទៃសូម្បីតែប្រទេសក្រីក្រមានទៅវិញ៖

បញ្ជាក់៖ រូបទាំងអស់ យើងនឹងជ្រើសរើសពីប្រទេសដទៃ មិនមែននៅអារ៉ាប៊ីសាអូឌីតឡើយ។

១.គ្មានរោងកុន៖ រោងកុនត្រូវបានហាមឃាត់នៅអារ៉ាប៊ីសាអូឌីត ចំពោះហេតុផលនោះគឺគ្មានអ្នកណាដឹង។

២.ស្រីៗគ្មានសិទ្ធហាត់កីឡា៖ ប្រទេសនេះមិនមានទេកន្លែងGymសម្រាប់មនុស្សស្រី សូម្បីតែការប្រកួតកីឡាធំៗដូចជាអូឡាំពិកក៏គ្មានកីឡាការិនីពីប្រទេសនេះដែរ។

៣.ស្រីៗគ្មានសិទ្ធបើកឡាន៖ វាជាច្បាប់ ដូច្នេះវាពិបាករកហេតុផលសមរម្យមកបញ្ជាក់ណាស់ ព្រោះស្រីៗប្រទេសដទៃសុទ្ធតែមានសិទ្ធិបើកបរ។

៤. មនុស្សស្រីគ្មានសិទ្ធទៅណាមកណាគ្មានមនុស្សប្រុស៖ ចម្លែកទេ? ច្បាប់បូកនឹងប្រពៃណីមនុស្សស្រីហាមដាច់ខាតដើរទៅណាមកណាដោយគ្មានមនុស្សប្រុសទៅជាមួយ បើទោះជាស្រីៗដើរច្រើនគ្នាក៏ដោយ។

៥.គ្មានថ្ងៃក្តីស្រលាញ់៖ ទទួលស្គាល់ថាវាមិនមែនជាវប្បធម៍ជាសកល ប៉ុន្តែសព្វថ្ងៃប្រទេសស្ទើរតែទាំងអស់មិនបានហាមឃាត់មិនអោយប្រារព្ធទិវានេះឡើយ លើកលែងតែអារ៉ាប៊ីសាអូឌីត។

៦.ចែកដាច់រវាងប្រុសនិងស្រី៖ នៅតាមផ្សារទំនើបឬហាងអាហារ អនុញ្ញាត្តិអោយចូលលុះត្រាតែមនុស្សប្រុសនិងមនុស្សស្រីចូលរួមគ្នា មិនអាចប្រុសសុទ្ធឬស្រីទាំងអស់ចូលបាន។ប៉ុន្តែពេលចូលដល់ កន្លែងរវាងមនុស្សប្រុសនិងមនុស្សស្រីត្រូវបែងចែកដាច់ពីគ្នា។

៧.ម្នាក់ៗអាចកាន់សាសនាតែមួយ៖ បើសិនជាអ្នកកាន់សាសនាព្រះពុទ្ធឬគ្រឹស្ត ហាមដាច់ខាតទៅចូលរួមពិធីគោរពក្នុងសាសនាអ៊ីស្លាម ធ្វើធម្មតាៗទៅ។

ប្រភព៖ Unknownfacts