ពិភពលោកមានការផ្លាស់ប្តូរជាច្រើនក្នុងរយៈពេលកន្លងទៅនេះ ទាំងរដ្ឋធានី ឧស្សាហកម្ម អគារខ្ពស់ៗ និងការតភ្ជាប់ទំនាក់ទំនងយ៉ាងធំ ដូចនេះហើយរបៀបរស់នៅរបស់មនុស្សក៏បានផ្លាស់ប្តូរច្រើនដែរ ជាពិសេសអ្នកនៅទីក្រុង ពោលគឺជីវិតរបស់ពួកគេកាន់តែមមាញឹកច្រើនជាងពេលពីមុន។ ខាងក្រោមនេះ ជាទីក្រុងដែលមមាញឹកបំផុតទាំង១០នៅលើពិភពលោក៖

  1. ទីក្រុងតូក្យូ

ប្រជាជននៅតូក្យូភាគច្រើនជាយុវវ័យក្មេងៗ ដែលរស់នៅដោយឯករាជ្យខ្លួនឯង ហើយគេអាចនិយាយបានថា តូក្យូមិនដែលដេកនោះទេ គឺមមាញឹកគ្រប់ពេលវេលា។

2. ទីក្រុងញ៉ូវយ៉ក

ទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងដែលអ៊ូអរ មមាញឹកខ្លាំងដោយមានមនុស្សរស់នៅ១៩លាននាក់ និងភ្ញៀវទេសចរប្រហែល៥០លាននាក់រៀងរាល់ឆ្នាំ។

3. ទីក្រុងឡុងដ៏

ទីក្រុងនេះមានប្រជាជនប្រហែល១៣លាននាក់ ហើយអាកាសយានដ្ឋានតែមួយរបស់ទីក្រុងនេះ មានជើងហោះហើរចេញនិងចូលដល់ទៅ ១៤០០ជើងក្នុងមួយថ្ងៃ ជាមួយនិងអ្នកដំណើរ៦៣លាននាក់ក្នុងមួយឆ្នាំ។

4. ទីក្រុងសៀងហៃ

ជាមួយនិងប្រជាជនប្រហែល១៩លាននាក់ ទីក្រុងនេះជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម ដោយមានកំពង់ផែផ្ទុកទំនិញដ៏មមាញឹកបំផុត។

5. ទីក្រុងប៉េកាំង

គេអាចនិយាយបានថា វាជាទីក្រុងនៃសហគ្រិន សម្បូរដោយសកម្មភាពជួញដូរ ព្រមទាំងមានប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនធំៗជាច្រើន។

6. ទីក្រុងម៉ូស្គូ

ទីក្រុងនេះមានស្ថានីយ៍ចំនួន១៨៨ និងមានកន្លែងជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាច្រើនជារៀងរាល់ឆ្នាំ។

7. ទីក្រុងហុងកុង

ទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងអចលនទ្រព្យ ដោយមានការសាងសង់គ្រប់ទីកន្លែងអោយតែអាចសាងសង់បាន ព្រោះមានតម្រូវការសម្រាប់ចំនួនមនុស្សដ៏ច្រើន។

8. ទីក្រុងMumbai

ជាទីក្រុងប្រទេសឥណ្ឌាដែលមានប្រជាជន២០.៥លាននាក់ ហើយមានសកម្មភាពឧស្សាហកម្មជាច្រើន។

9. ទីក្រុងសាំងហ្គាពួរ

10. ទីក្រុងឌូបៃ

ចំនួនប្រជាជនកាន់តែមានការកើនឡើងនៅក្នុងទីក្រុងនេះ បណ្តាញដឹកជញ្ជូន អគារលំនោឋាន ឱកាសការងារ ហាងលក់រាយ ទីកន្លែង និងសេវាកម្មជាច្រើនទៀតក៏ត្រូវបានពង្រីក។

ប្រភព៖ Top10Lists