ធ្លាប់តែមើលនាទីឯកសារសត្វតាមNet Geo Wildជាដើមដែលសត្វតោឈ្មោលប្រយុទ្ធគ្នាដណ្តើមញី ប៉ុន្តែរូបខាងក្រោមនេះបែរជាធ្វើអោយមានការវែកញែករហូតឈ្លោះគ្នានៅតាមបណ្តាញសង្គម ព្រមទាំងមានការចាប់អារម្មណ៍ដល់សារពត៍មានល្បីៗផងដែរ។នៅលើពត៍មានរបស់ the independentនិង Dailymailបានយករូបសត្វតោនេះទៅធ្វើជាចំណាប់អារម្មណ៍ហើយទាញភ្ជាប់ទៅនឹងការស្រលាញ់ភេទដូចគ្នា។

ដោយសារតែបែបនេះមានអ្នកCommentរិះគន់ជាច្រើនដែលមិនពេញចិត្តនឹងការយករូបភាពដែលមិនដឹងពីអត្ថន័យពិតមកបកស្រាយខុសក្បួន ក្នុងនាមជាស្ថាប័នពត៍មានល្បីក្នុងលោកបែបនេះ។ទោះជាយ៉ាងណាក៏មានមនុស្សច្រើនផ្សេងទៀតយល់ស្រប និងខ្លះទៀតលេងសើចផងដែរ។ខាងក្រោមនេះជារូបភាពសត្វតោដែលថតនៅក្នុងសួនសត្វមួយក្នុងប្រទេសអង់គ្លេស៖

ទាំងនេះគ្រាន់តែជារូបភាពដែលយើងឃើញពីជ្រុងមួយប៉ុណ្ណោះ ការពិតយ៉ាងណាក៏គ្មានអ្នកណាដឹងឡើយ។

ប្រភព៖Dailymail និង independent