នៅលើផែនដីយើងមានបាតុភូតុធម្មជាតិជាច្រើនបានកើតឡើង ហើយបាតុភូតុខ្លះកើតឡើងស្ទើរតែរៀងរាល់ថ្ងៃ រាល់ខែ ឬ រាល់ឆ្នាំ ប៉ុន្តែបាតុភូតខ្លះគឺកម្រនឹងកើតមាន ដែលធ្វើឲ្យវាបានក្លាយជាបាតុភូតចម្លែក ហើយមនុស្សមួយចំនួនស្ទើរតែមិនជឿថាវាបានកើតមាននៅលើផែនដីប្រាកដមែន ។

១ បាតុភូតផ្សែងសមុទ្រនៅលើសមុទ្រខ្មៅ នៅប្រទេស Romania

បាតុភូតនេះត្រូវបានគេហៅថា អ័ព្ទចំហាយ បើសិនជាវាកើតនៅលើបឹង ឬ ទឹកសាបផ្សេង ប៉ុន្តែបើសិនជាវាកើតនៅលើសមុទ្រ ឬ មហាសមុទ្រនោះវាគឺជាផ្សែងសមុទ្រ ។

ហើយរូបភាពខាងក្រោមនេះគឺជារូបថតដែលថតបានដោយចៃដន្យដោយលោក Dan Cristian Mihailescu ដោយសារតែវាកើតឡើងនៅចំពេលដែលលោកដាក់កាមេរ៉ាសំដៅទៅរកទីតាំងនោះ ។

២ សម្លេងចំឡែកៗដែលឮចេញមកពីផ្ទាំងទឹកកកនៃសមុទ្រខ្មៅ នៅអ៊ុយក្រែន

បាតុភូតត្រូវបានគេសន្និដ្ឋានថាកើតឡើងដោយសារតែការទង្វិចគ្នារវាងផ្ទាំងទឹកកក និងផ្ទាំងទឹកក ។ ហើយបើចង់ដឹងថាសម្លេងចំឡែកបែបណាសូមទស្សនាវីដេអូខាងក្រោមនេះ ដែលវាគឺជាវីដេអូដែលបានថតជាប់សំឡេងចម្លែកនេះនៅឆ្នេរ Odessa, ប្រទេស អ៊ុយក្រែន ។

៣ ពីងពាងធ្វើសំបុកព័ទ្ធជ៉ំវិញដើមឈើ នៅប៉ាគីស្ថាន

ដោយសារតែទឹកជំនន់ ពីងពាងរាប់ម៉ឺនក្បាលបានឡើងទៅលើដើមឈើ ហើយធ្វើសំបុកវានៅលើដើមឈឺទាំងនោះ ដែលធ្វើឲ្យដើមឈើមួយដើមពោរពេញទៅដោយសំបុកពីងពាង ។

៤ ព្យុះកំបុតត្បូងភ្លើង នៅប្រេស៉ីល

បាតុភូតដ៏កម្រនេះត្រូវបានគេដាក់ឈ្មោះថា ព្យុះកំបុតត្បូងភ្លើង ហើយបាតុភូតនេះធ្លាប់បានកើតឡើងនៅទីក្រុង Aracatuba ប្រទេសប្រេស៉ីល ។ ដែលវាកើតឡើងដោយសារតែសីតុណ្ហភាពកើនឡើងខ្លាំង ធ្វើឲ្យមានភ្លើងឆេះព្រៃ បូកផ្សំនិងមានខ្យល់ព្យុះផងនោះ ទើបបង្កើតបានជាបាតុភូតដ៏កម្រនេះតែម្ដង ។

៥ Cappuccino សមុទ្រ ឬ​ ពពុះហ្វមសមុទ្រ នៅឆ្នេរសមុទ្រនៃទីក្រុង Cleveleys ចក្រភពអង់គ្លេស

កាលពីខែធ្នូឆ្នាំ ២០១១ ឆ្នេរសមុទ្រនៃទីក្រុង Cleveleys តំបន់ Lancashire នៃចក្រភពអង់គ្លេស មានបាតុភូតដ៏កម្រមួយបានកើតឡើងគឺមានពពុះសមុទ្រ ដែលមានពណ៌នឹងរូបរាងដូចជា Cappuccino ឬ ពពុះហ្វម គ្រប់ដណ្ដប់ពាសពេញឆ្នេរ ។

បើតាមអ្នកជំនាញ Cappuccino សមុទ្រ ឬ ពពុះហ្វមសមុទ្រនេះត្រូវបានបង្កើតឡើងពីម៉ូលេគុលជាតិខ្លាញ់និងប្រូតេអ៊ីន ដែលវាបានមកពីសត្វល្អិតតូចនៅក្នុងសមុទ្រ រួមផ្សំគ្នាយ៉ាងក្រាស ។

 

៦ ព្រិលធ្លាក់នៅសមុទ្រខ្សាច់ដែលចាស់ជាងគេបំផុតលើពិភពលោក ស្ថិតនៅក្នុងប្រទេស ណាមីប៊ី, ទ្វីបអាហ្រ្វិក

ព្រិលនៅតំបន់ស្ងួតនៃណាមីប៊ីមិនមែនជារឿងដែលមិនធ្លាប់ឮនោះទេ ប៉ុន្តែវាជាបាតុភូតដ៏កម្រមួយ បើយោងតាមរបាយការណ៍បានបង្ហាញថាបាតុភូតនេះកើតឡើងនៅវាលខ្សាច់ Namib រៀងរាល់ដប់ឆ្នាំម្ដង។

ហើយកាលពីខែមិថុនាឆ្នាំ 2011 វាបានធ្លាក់ក្នុងអំឡុងពេលចាប់ពីម៉ោង 11 ព្រឹករហូតដល់រសៀល។ ក្រុមឧតុនិយមបាននិយាយថាសីតុណ្ហភាពទាបបំផុតដែលបានកត់ត្រាដោយស្ថានីយ៍ឧតុនិយមនៅថ្ងៃនោះគឺ -7 ។

គួរបញ្ជាក់ឲ្យដឹងផងដែរ សមុទ្រខ្សាច់ដែលកើតមានបាតុភូតនេះគឺមានអាយុកាល ៥០លានឆ្នាំមកហើយ ដោយហេតុនេះហើយវាក៏បានក្លាយជាសមុទ្រខ្សាច់ដែចាស់ជាងគេបំផុតនៅក្នុងលោក ។

៧ ទឹកគួចខ្លាំងនៅកំពង់ផែនៃទីក្រុង Oarai ប្រទេសជប៉ុន

ទឹកគួចដែលមានកម្លាំងដ៏ខ្លាំង ដែលជាបាតុភូតកម្រមួយបានកើតមាននៅតំបន់ឆ្នេរភាគខាងកើតនៃប្រទេសជ៉បុន ដែលវាបានកើតឡើងបន្ទាប់ពីរលកយក្សស៊ូណាមីបានវាយប្រហារប្រទេសនេះ ។

លោក  Rort Ludwin ដែលជាអ្នកស្រាវជ្រាវរបស់សារព័ត៌មាន Foxnews.com បាននិយាយថា បាតុភូតនោះកើតឡើងនៅជិតនឹងកំពង់ផែនៃទីក្រុង Oarai ដែលមានរយៈពេលជាច្រើនម៉ោង ហើយលោកបានបន្តថា វាប្រហែលជាកើតឡើងដោយសារតែ ទំនាក់ទំនងរវាងទឹកប្រៃជាមួយនឹងឆ្នេរសមុទ្រ រួមជាមួយនឹងបាទសមុទ្រ ។

៨ ព្យុះគួចទឹកដ៏ខ្លាំងក្លា នៅអូស្ត្រាលី

កាលពីខែឧសភា ឆ្នាំ ២០១១ ប្រជាជនអូស្ត្រាលីជាច្រើនបានភ្ញាក់ផ្អើលជាមួយនឹងបាតុភូតខ្យល់គួចទឹកឡើងទៅលើ ដែលវាមិនមែនមានតែ ១ នោះទេ គឺកើតឡើងដល់ទៅ ៤ ក្នុងពេលដំណាលគ្នានៅតបន់ឆ្នេរមួយក្នុងប្រទេសអូស្ត្រាលី ។ ប្រជាជនក្នុងតំបន់នោះបាននិយាយថា ក្នុងរយៈពេល ៤៥ ឆ្នាំចុងក្រោយនេះពួកគេមិនដែលបានឃើញពីបាតុភូតដ៏អស្ចារ្យមួយនេះនោះទេ ។

អ្នកដែលបានឃើញហេតុការនោះបាននិយាយថា ខ្យល់គួចទឹកឡើងទៅលើនេះមានកំពស់ជាមធ្យម ៦០៩,៦ ម៉ែត្រពីផ្ទៃទឹក ដោយដំបូងឡើងខ្យល់ព្យុះទាំងនោះកើតមាននៅលើគោកតែប៉ុណ្ណោះ ប៉ុន្តែវាក៏ដើរទៅដល់សមុទ្រ ហើយក៏បានគួរស្រូបយកទឹកសមុទ្រឡើងទៅលើ ហើយធ្លាក់ចុះមកវិញដូចជាទឹកភ្លៀងអីញ្ចឹង ។

៩ ព្យុះធូលីដ៏ធំ – នៅទីក្រុង Phoenix សហរដ្ឋអាមេរិច

រូបភាពខាងក្រោមនេះបានបង្ហាញពីទិដ្ឋភាពព្យុះធូលីដ៏ធំកំពុងតែលេបត្របាក់ទីក្រុង Phoenix កាលពីកំឡុងឆ្នាំ ២០១១ ។ ព្យុះខ្សាច់ ឬ ព្យុះធូលីដ៏ធំនេះកើតឡើងចេញដំបូងពីទីក្រុង Tucson នៃរដ្ឋអារីហ្សូណា មុនពេលវាចូលមកដល់ទីក្រុង Phoenix ។ គេបានហៅព្យុះដ៏កម្រនេះថា haboob ដែលព្យុះមាននេះមានរយៈកំពស់រហូតដល់ទៅជាង ៣ គីឡូម៉ែត្រពីផ្ទៃដីនៅតំបន់ខ្លះ ។

១០ ផេះដែលបន្សល់ដោយបំផ្ទុះភ្នំភ្លើងក្រាលគ្របពាសពេញផ្ទៃនៃបឹង Nahuel Huapi ប្រទេសអាហ្សង់ទីន

ដោយសារតែបន្ទុះភ្នំភ្លើងនៅក្បែរទីក្រុង Osorno ភាគខាងត្បូងប្រទេសឈីលី វាបានធ្វើឲ្យមានបាតុភូតក៏កម្រមួយកើតឡើងនៅលើទឹកដីនៃប្រទេសអាហ្សង់ទីនដែលនៅក្បែរនឹងតំបន់ភ្នំភ្លើងនោះ ។

ដោយសារតែខ្យល់បោកបកពីទិសឦសានវាបានបកនាំយកផេះដែលនៅសល់ពីបំផ្ទុះភ្នំភ្លើងនៅ Osorno មកកាន់បឹងមួយកន្លែងនៃប្រទេសអាហ្សង់ទីន ដែលមានឈ្មោះថា Nahuel Huapi ផេះនោះបានគ្រប់ដណ្ដប់យ៉ាងក្រាសស្ទើរតែពេញពាក់កណ្ដាលនៃផ្ទៃបឹង ។

វាមិនដូចជាផេះដែលបន្សលពីការដុតអូស ឬ សំភារផ្សេងៗនោះ ប៉ុន្តែផេះដែលសល់ពីបំផ្ទុះភ្នំភ្លើងមាននូវសារធាតុនៃកញ្ចក់ និង ភាគល្អិតនៃថ្ម ដោយហេតុនេះហើយវាមិនងាយរលាយចូលទៅក្នុងទឹកនោះទេ ។

 

ប្រភព ៖ WTF និង toptenz