សម្រាប់អ្នកធ្លាប់តាមដានទៅលើពត៍មានបច្ចេកវិទ្យាក៏ដូចជាហ្វេនរបស់សាមស៊ុងប្រាកដជាដឹងរឿងអាស្រូវដ៏កក្រើកកូរ៉េខាងត្បូងកាលពីជិតមួយឆ្នាំមុន។សម្រាប់អ្នកមិនទាន់ដឹងយើងសូមសង្ខេបថា” ក្រុមហ៊ុនsamsungជួបរឿងដ៏អាស្រូវមួយពាក់ពន្ធ័នឹងអំពើរពុករលួយព្រមជាមួយនយោបាយនឹងអ្នកស្រីផាកហ្គីនហេ(អតីតប្រធាធិបតី) ក្រោយរឿងបែកធ្លាយអ្នកស្រីផាក ហ្គីនហេ(Park Guen Hyeត្រូវទម្លាក់ពីតំណែង ចំណែកមេក្រុមហ៊ុនSamsungក៏ត្រូវចាប់ខ្លួន”។

មកទល់ពេលនេះតុលាការប្រទេសកូរ៉េខាងត្បូងបានសម្រេចឃុំខ្លួននាយករងរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ពិភពលោកមួយនេះរយៈពេល៥ឆ្នាំ ស្របពេលជាមួយគ្នានេះក៏មានសំនួរលើកឡើងថាតើការជាប់ឃុំក្នុងគុករបស់មេSamsungអាចមានឥទ្ធិពលអាក្រក់អ្វីឬអត់?

ចម្លើយគឺខ្លះៗសម្រាប់ពលរដ្ធកូរ៉េ ពួកគេអាចនឹងងាកចេញពីស្លាកសញ្ញាមួយនេះដោយសារតែកេរ្ត៍ឈ្មោះមិនល្អរបស់ក្រុមហ៊ុនមួយនេះ ប៉ុន្តែសម្រាប់ពិភពលោកដទៃវាហាក់ដូចជាគ្មានអ្វីប៉ះពាល់ធំដុំដល់វិស័យជំនួញរបស់Samsungឡើយ ដរាបណា Samsungនៅតែបន្តផលិតស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិកឈានមុខគេដដែល។អ្នកណាទៅឈឺក្បាលព្រោះរឿងនេះនោះ?

ម្យ៉ាងវិញទៀតលោកLee Jae Yongនៅមិនទាន់ឡើងជាអគ្គនាយកនៅឡើយ គ្រាន់តែធ្លាប់ជាអ្នកត្រៀមស្នងមរតករបស់Samsungប៉ុណ្ណោះ ដូច្នេះនាពេលនេះដំណែងកាន់ចង្កួតSamsungនាថ្ងៃអនាគតអាចនឹងធ្លាក់ទៅលើអ្នកផ្សេង។

គួរបញ្ជាក់ថាSamsungជាក្រុមហ៊ុនមានបុត្រសម្ពន្ធ័ច្រើន មិនមែនត្រឹមតែជំនួញស្មាតហ្វូននិងគ្រឿងអេឡិចត្រូនិកឡើយ។វានៅមាន៖

-ក្រុមហ៊ុនផ្នែកសេវាផ្សាយពាណិជ្ជកម្ម

-ក្រុមហ៊ុនសាងសង់

-ផ្នែកកម្សាន្ត

-សេវាកម្មផ្នែកសុខភាពដូចជាមន្ទីពេទ្យ

-គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារ

-ក្រុមហ៊ុនអចលនទ្រព្យ

-ក្រុមហ៊ុនផ្នែកទូរគមនាគមន៍

-ក្រុមហ៊ុនផ្នែកសាងសង់នាវាជាដើម។

ប្រភព៖ Phandroid