នៅលើផែនដីនេះមានទីកន្លែងចម្លែកៗជាច្រើន ដែលទីកន្លែងខ្លះគឺចម្លែកពីធម្មជាតិ ហើយកន្លែងខ្លះគឺមនុស្សធ្វើឲ្យវាចម្លែក ឬទាំងពីរបញ្ចូលគ្នាតែម្តង។ ជាក់ស្តែងភូមិទាំង១០ខាងក្រោមនេះ ពិតជាមានលក្ខណៈចម្លែកខុសប្លែកពីភូមិទូទៅ ដែលអ្នកមិនធ្លាប់លឺពីមុនមក។ តើអ្វីទៅដែលធ្វើឲ្យភូមិទាំងនេះចម្លែកខុសគេ?

  1. ភូមិGanxi Dong (ភូមិដែលអ្នកស្រុកទាំងអស់ចេះក្បាច់Kung Fu)

វាជាភូមិតូចមួយនៅកណ្តាលជ្រលង Tianzhu ប្រទេសចិន ដែលអ្នកភូមិទាំងអស់គឺជាអ្នកជំនាញខាងប្រយុទ្ធចម្បាំងបែបប្រពៃណីចិន ឬ Kung Fu។ ពួកគេប្រើជំនាញក្បាច់ Kong Fu ដែលគេចេះនេះដើម្បីការពារខ្លួនពួកគេពីការវាយប្រហាររបស់សត្វព្រៃ និងមនុស្សផងដែរ។ សមាជិកម្នាក់ៗនៃគ្រួសាររៀនក្បាច់ផ្សេងៗគ្នា។ អ្នកភូមិបានលើកឡើងថា ពីមុនភូមិនេះត្រូវបានគេឆក់ប្លន់ជាញឹកញាប់ ដូចនេះហើយទើបអ្នករាល់គ្នារៀនក្បាច់ប្រយុទ្ធនេះដើម្បីការពារខ្លួន ហើយបន្តបង្រៀនដល់ក្មេងជំនាន់ក្រោយ។

  1. ភូមិដែលទទួលទឹកភ្លៀងច្រើនបំផុត

ភូមិនេះមានផ្ទៃក្រឡា 22,429 គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងរដ្ឋMeghalaya ប្រទេសឥណ្ឌា។ រដ្ឋនេះគ្រប់ដណ្តប់ដោយព្រៃស្ទើរតែទាំងស្រុង ដូចនេះហើយវាជាកន្លែងដែលមានភ្លៀងធ្លាក់ច្រើនបំផុត និងជាកន្លែងមានសំណើមបំផុតក្នុងពិភពលោក។ ជាមួយគ្នានេះដែរ ក៏មានសត្វព្រៃជាច្រើនរស់នៅតំបន់នេះដែរ។ ទីនេះក៏ជាទីកន្លែងទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តមើលបក្សីពីជុំវិញពិភពលោកផងដែរ។ ចំណែកអ្នកភូមិវិញគឺរស់នៅតាមបែបប្រពៃណី  ដោយសាងសង់ផ្ទះពីដើមឈើ សង់ស្ពានពីឫស្សីនិងដើមឈើមានជីវិត។

  1. ភូមិដែលអ្នកភូមិភាគច្រើនមានក្រលៀនតែមួយ

ភូមិនេះស្ថិតនៅតំបន់ Hokse ប្រទេសនេប៉ាល់ ដែលអ្នកភូមិស្ទើរតែទាំងអស់លក់ក្រលៀនម្ខាងទៅឲ្យអ្នកជួញដូរ ដើម្បីទិញផ្ទះ ឬបានលុយសង់ផ្ទះ។

  1. ភូមិViganella (ភូមិដែលមានព្រះអាទិត្យផ្ទាល់ខ្លួន)

វាជាភូមិតូចមួយក្នុងប្រទេសអ៊ីតាលី ដែលហ៊ុមព័ទ្ធដោយជ្រលងភ្នំ។ នៅរដូវរងារពីខែវិច្ឆិកាដល់ខែកុម្ភៈ ភូមិនេះនឹងមិនទទួលបានពន្លឺព្រះអាទិត្យសូម្បីមួយថ្ងៃ ក្នុងរយៈពេល៨៣ថ្ងៃក្នុងមួយឆ្នាំ។ នៅខែវិច្ឆិកាឆ្នាំ២០០៦ ភូមិនេះបានតម្លើងនូវកញ្ចក់ដ៏ធំមួយទំហំ 8 X 5 ម៉ែត្រ ធ្វើពីបន្ទះដែករលោង ដែលអាចបញ្ចាំងពន្លឺព្រះអាទិត្យនៅលើភ្នំ។ បន្ទះកញ្ចក់នេះគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រដែលអាចប្តូរឲ្យព្រះអាទិត្យបញ្ចេញពន្លឺពេញមួយថ្ងៃ។

  1. ភូមិដែលផ្ទះនីមួយៗគ្មានទ្វារ

ភូមិShani Shingnapur នៅប្រទេសឥណ្ឌាមានភាពចម្លែកដោយហេតុថា ផ្ទះនីមួយៗគ្មានទ្វារនោះទេ ហើយមូលហេតុគឺមានរឿងតំណាលថា កាលពី៣០០ឆ្នាំមុនបន្ទាប់ពីមានទឹកជំនន់ គេបានប្រទះឃើញផ្ទាំងថ្មធំមួយនៅមាត់ទន្លេ ហើយពេលដែលអ្នកភូមិប៉ះថ្មនោះ ក៏មានឈាមហូរចេញពីថ្ម។ នៅពេលយប់ឡើង មេភូមិបានយល់សប្តិថា ថ្មជាអវតារបស់ទេវៈSaturn ហើយទទួលការបង្គាប់ឲ្យយកថ្មនោះមកដាក់នៅកណ្តាលភូមិ ដើម្បីឲ្យព្រះជាម្ចាស់ការពារអ្នកភូមិពីគ្រោះភ័យទាំងឡាយ។ ដោយសារតែមានជំនឿថា មានទេវៈជាឆ្មាំការពារប្រជាជនបានដោះទ្វារផ្ទះចេញ ហើយគ្រប់ផ្ទះទាំងអស់គ្មានទ្វារនោះទេ សូម្បីតែហាងលក់ទំនិញក៏មិនបិទទ្វារដែរ។ ទម្លាប់នេះបានបន្សល់មកដល់បច្ចុប្បន្ន។

  1. ភូមិ Dementia (ភូមិអ្នកវិកលចរិក)

ភូមិនេះស្ថិតនៅក្បែរទីក្រុង Amsterdam ដែលវាត្រូវបានសាងសង់ឡើងសម្រាប់អ្នកវិកលចរិក រួមទាំងអ្នកមានបញ្ហាការចងចាំរស់នៅ។ បច្ចុប្បន្នមានអ្នករស់នៅ១៥០នាក់។ ក្នុងភូមិមានសួន មានរោងភាពយន្ត ការិយាល័យប្រៃសណីយ៍ ហើយអ្នករស់នៅអាចទិញទំនិញដោយឥតគិតថ្លៃ។ យ៉ាងណាមិញក៏មានអ្នកមើលថែពួកគេដែរ ដើម្បីកុំឲ្យពួកគេធ្វើរឿងអ្វីដែលគ្រោះថ្នាក់។ ជាមួយគ្នានេះ នៅក្នុងភូមិមានតំឡើងកាម៉េរាសុវត្ថិភាពគ្រប់ទីកន្លែង ដើម្បីតាមមើលអ្នកទាំងអស់នោះ និងដើម្បីសុវត្ថិភាពផងដែរ។ ចំណែកសាច់ញាតិក៏អាចចូលទៅសួរសុខទុក្ខបានដែរ។

  1. ភូមិ Smurfs

ភូមិនេះស្ថិតនៅJuzcar ប្រទេសអេស្ប៉ាញ។ នៅឆ្នាំ២០១១ ទីក្រុង Juzcar បានប្តូរពណ៌ពីសទៅជាពណ៌ខៀវទូទាំងទីក្រុងដើម្បីអបអររឿង The Smurfs 3D។ ក្រោយមក ភូមិមួយនេះក៏ត្រូវបានរក្សាទុកឲ្យនៅពណ៌ខៀវដដែល ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើន។ ក្រៅពីភូមិទាំងមូលមានពណ៌ខៀវហើយ ក៏មានរៀបចំនូវកម្មវិធីមួយចំនួនដូចក្នុងរឿងដើម្បីទាក់ទាញភ្ញៀវទេសចរផងដែរ។

  1. ភូមិ Kalachi (ភូមិដែលមនុស្សដេកច្រើនថ្ងៃជាប់គ្នា)

ភូមិនេះស្ថិតនៅភាគខាងជើងប្រទេសហ្កាហ្សាក់ស្ថាន ដែលអ្នកភូមិនេះដេកពីរបីថ្ងៃជាប់គ្នា ហើយមូលហេតុគឺមកសកម្មភាពវិទ្យុសកម្មនៃអណ្តូងរ៉ែ Uranian ដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិ។

  1. ភូមិមនុស្សតឿ

ភូមិនេះស្ថិតនៅភាគនិរតីនៃខេត្តSichuan ប្រទេសចិន។ វាជាភូមិដែលអាជ្ញាធរបង្កើតឡើងសម្រាប់មនុស្សតឿរស់នៅ ដែលអ្នកភូមិប្រហែល១០០នាក់ មានកម្ពស់ចន្លោះពី៧៩ទៅ១៣០សង់ទីម៉ែត្រ ហើយទទួលការគាំទ្រការរស់នៅពីអាជ្ញាធរ។ ភូមិនេះក៏ទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរផងដែរ។

  1. ភូមិ Giethoorn (ភូមិគ្មានផ្លូវ)

វាជាភូមិតូចមួយក្នុងប្រទេសហូឡង់ ដែលក្នុងភូមិនេះគ្មានផ្លូវធ្វើដំណើរនោះទេ មានតែព្រែកតូចៗ ហើយអ្នកភូមិត្រូវប្រើទូកជាមធ្យោបាយធ្វើដំណើរ។ ផ្ទះទាំងអស់ក្នុងភូមិនេះត្រូវបានរចនាជាផ្ទះតូចនៅស្រុកស្រែបែបអឺរ៉ុបដ៏ស្រស់ស្អាត។

ប្រភព៖ Wtfintheworld