យើងសង្កេតឃើញថាជាង ៣០ ទៅ ៤០ ភាគរយនៃជនជាតិវៀតណាមគឺប្រើប្រាស់ត្រកូល ង្វៀន ដែលសរសេរជាភាសាអង់គ្លេសថា Nguyen និងវៀតណាម Nguyễn ហើយឲ្យតែឃើញ​ត្រកូលនេះគេអាចដឹងភ្លាមថាជាជនជាតិវៀតណាម ។ តើហេតុអ្វីបានជាជនជាតិវៀតណាមភាគច្រើននាំគ្នាដាក់ត្រកូល ង្វៀន បែបនេះ ?

ជាការពិតត្រកូល ង្វៀន នេះមានវត្តមានតាំងពីឆ្នាំ ១១១ មុនគ.ស មកម្ល៉េះ គឺនៅក្នុងសម័យកាលរាជវង្សហាន (ចិនបុរាណ) ។ ប៉ុន្តែនៅមុនសម័យកាលនេះ (សម័យនគរ Van Lang) គេមិនបានដឹងថាវៀតណាមគ្រប់គ្រង និងប្រើឈ្មោះបែបណានោះទេ ពីព្រោះតែមិនមានជាលាយលក្ខណ៍អក្សរឡើយ ។  ហើយសូម្បីតែឈ្មោះថា វៀតណាម (Vietnam) នេះក៏ជាពាក្យដែលបានមកពីភាសាចិនដែរ “វៀត (Viet)”  គឺជាភាសាវៀតណាមដែលក្លាយចេញមកពីពាក្យរបស់ចិន ដែលប្រើសម្រាប់ហៅប្រជាជនដែលរស់នៅភាគអាគ្នេយ៍នៃខេត្តយូណាន ។

ពាក្យ វៀតណាម មកពីសម័យ រាជាធិរាជគៀលង់  (ឈ្មោះដើមថា ង្វៀន អាញ់) នៅឆ្នាំ១៨០៤។ ពាក្យនេះជាបរមនាម របស់ប្រជាជន ណាមវៀត (南越, វៀតខាងត្បូង) ។​ កាលពីសម័យបុរាណ គេហៅខ្លូនឯង ណាមវៀត។ នៅឆ្នាំ១៨៣៩ រាជាធិរាជមីណមាង បានប្ដូរឈ្មោះប្រទេស ដូច ដាយ ណាម (ខាងត្បូងមហិមា)។ នៅឆ្នាំ១៩៤៥ រដ្ឋាភិបាលក៏បានធ្វើការប្តូឈ្មោះទៅជា វៀតណាម វិញ។

ការពិតទៅនៅមុនសតវត្សទី ១៨ គេមិនបានប្រើឈ្មោះជីតា ឬ ឪពុកធ្វើជានាមត្រកូលនោះទេ ដោយគេប្រើឈ្មោះដូនតាជាត្រកូលគ្រប់ជំនាន់ ឧទាហរណ៍ដូចជាទាក់ទងនឹងប្រវត្តិសាស្ត្រចិន គ្រួសារត្រកូលលីគឺជាមេទ័ពល្បី ហើយកូនចៅគ្រប់ជំនាន់នៃគ្រួសារត្រកូលលីត្រូវតែដាក់ត្រកូលថា “លី” ទាំងអស់ ។

ហើយនៅពេលដែលវៀតណាម ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន ចិនបានដាក់នាមត្រកូលឲ្យប្រជាជនវៀតណាមថា Ruan (ដែលក្រោយមកប្រែក្លាយជា Nguyen ឬ ង្វៀន នេះតាមសំនៀងនៃការហៅរបស់ជនជាតិវៀតណាម) ដែលសំគាល់ប្រជាជនមកពីទឹកដី Ruan ឬប្រជាជនវៀតណាមនេះឯង ហើយការដាក់នាមត្រកូលឲ្យដូចនេះគឺដើម្បីឲ្យការប្រមូលពន្ធកាន់តែមានភាពងាយស្រួល មិនច្រលំមនុស្ស ខណៈដែលនៅពេលនោះប្រព័ន្ធឈ្មោះរបស់វៀតណាមមានភាពមិនច្បាស់លាស់ និងពិបាកដល់មន្ត្រីចិនក្នុងការគ្រប់គ្រង និងមានការភ័ន្តច្រឡំក្នុងដំណើរការប្រមូលពន្ធ ។ ដូច្នោះចាប់ពីពេលនោះមក Ruan ក៏បានក្លាយជាត្រកូលប្រជាជនវៀតណាម ដែលក្រោយមកវាក៏បានប្រែក្លាយជា ង្វៀន (Nguyen ) ។

ក្រោយៗមកនៅពេលចិនចាប់ផ្ដើមចុះខ្សោយ វៀតណាមក៏បានរំដោះខ្លួនពីការគ្រប់គ្រងដោយចិន ប៉ុន្តែបើទោះបីជាបែបនេះមែន “ង្វៀន” នៅតែជានាមត្រកូលដែលគេប្រើប្រាស់ជាទូទៅសម្រាប់ប្រជាជនវៀតណាមដដែល ហើយនាមត្រកូលផ្សេងទៀតក៏ត្រូវបានបង្កើតផងដែរ ប៉ុន្តែ ង្វៀន នៅតែមានភាពពេញនិយមរហូតមកដល់បច្ចុប្បន្ន ហើយសូម្បីតែមន្ត្រីជាន់ខ្ពស់នៃប្រទេសនេះក៏មានត្រកូល ង្វៀននេះផងដែរ ។ ជាងនេះទៅទៀតក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម ក៏មានរាជវង្ស ង្វៀន (Nguyen) ផងដែរ ដែលរាជវង្សនេះបានគ្រប់គ្រងប្រទេសវៀតណាមពីឆ្នាំ ១៨០២ ដល់ ១៩៤៥ ។

រូបថតរបស់អធិរាជ Bao Dai ( Nguyễn Phúc Vĩnh Thụy) អធិរាជចុងក្រោយគេបង្អស់នៃរាជវង្ស ង្វៀន

ខាងក្រោមនេះគឺជាដ្យាក្រាមដែលបង្ហាញពីការប្រើប្រាស់ត្រកូលដ៏ពេញនិយមក្នុងប្រទេសវៀតណាម

 

ដោយ ៖ ករុណា
ឯកសារយោង ៖

សូមមេត្តាក៉ំចម្លងអត្ថបទពីគេហទំព័រយើងខ្ញ៉ំទៅដាក់ក្នុងគេហទំព័របស់ខ្លួន អាណិតដល់អ្នកបកប្រែនិងស្រាវជ្រាវផង គ្នាខំធ្វើការស្រាវជ្រាវ បកប្រែ និង រៀបរៀង មិនតិចជាង ១ ថ្ងៃនោះទេ ទំរាំបានអត្ថបទមួយនេះ ។

សម្រាប់អត្ថបទ ចំណេះផ្សេងៗ ប្រវត្តិសាស្ត្រខ្មែរ និងបរទេស រឿងរ៉ាវប្លែកៗ និងមានការចុះផ្សាយជាបន្តបន្ទាប់ទៀតនៅលើគេហទំព័រ ចង់ដឹង សូមក៉ំភ្លេច Like Page របស់យើងខ្ញ៉ំដែលមានឈ្មោះថា ចង់ដឹង-Jongdeng រួចធ្វើដូចរូបខាងក្រោមដើម្បីទទួលបានដំណឹងអំពីអត្ថបទថ្មីៗកាន់តែឆាប់រហ័ស ។ សូមអរគុណទុកជាមុន !