កាលពីពេលថ្មីៗកន្លងទៅនេះផេកហ្វេសបុកផ្លូវការរបស់សារព័ត៌មាន NowThis បានធ្វើការចែករំលែកនូវវីដេអូដែលគួរចាប់អារម្មណ៍ និងរន្ធត់មួយ ដែលវីដេអូនោះបង្ហាញពីសកម្មភាពកំអែលភ្នំភ្លើងដែលហូរចេញពីភ្នំភ្លើង Hawaiian ដែលកំពុងផ្ទុះ ហូរលឿនដូចជាទឹកបាក់ទំនប់ ហើយមើលទៅដូចជាទឹកទន្លេមួយដែលមានច្រាំងពោរពេញទៅដោយផេះពណ៌ខ្មៅអមខាងអីញ្ចឹង ។
ដែលមកដល់ពេលនេះវីដេអូមួយនេះមានអ្នកចុចទស្សនារហូតដល់ទៅជាង ១០ លានដងទៅហើយក្រោយពីបង្ហោះទើបតែបានមួយថ្ងៃ ជាមួយនឹងការចែករំលែករាប់សែនដងផងដែរ ។ ទោះយ៉ាងណាក៏ដោយមនុស្សមួយចំនួនក៏បានបង្ហាញពីអារម្មណ៍រន្ធត់ និង ព្រួយបារម្ភចំពោះសុវត្ថិភាពប្រជាជនដែលរស់នៅក្នុងតំបន់នោះ ផងដែរ ។
ទស្សនាវីដេអូ ៖
A River of Lava Is Bolting Across Hawaii
A raging river of lava is moving at terrifying speeds across Puna, Hawaii
Posted by NowThis on Sunday, June 17, 2018
គួរបញ្ជាក់ឲ្យដឹងផងដែរថាហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Puna នៃរដ្ឋហាវៃ ដែលជាដែនដីកោះមួយរបស់សហរដ្ឋអាមេរិក ។ បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្ននេះស្ថានភាពភ្នំភ្លើងមិនទាន់ស្ងប់ស្ងាតនៅឡើយទេ ហើយកំអែលភ្នំភ្លើងជាច្រើនកំពុងតែហូរចូលទៅកាន់សមុទ្រ ។
ចំណែកឯអ្នកទេសចរណ៍មួយចំនួនបានព្យាយាមប្រថុយគ្រោះថ្នាក់ដើម្បីចូលទៅថតទិដ្ឋភាពភ្នំភ្លើងនោះបើទោះបីជាមានការហាមឃាត់ក៏ដោយ ដែលធ្វើឲ្យអាជ្ញាធរសម្រេចចិត្តប្រកាសថា បើទេសចរណ៍ណាត្រូវចាប់បានថាបានចូលទៅថតសកម្មភាពភ្នំភ្លើងកំពុងផ្ទុះនោះដោយគ្មានការអនុញ្ញាតិនឹងត្រូវជាប់ពន្ធនាគារ ឬពិន័យជាប្រាក់រហូតដល់ទៅ ៥០០០ដុល្លារ ៕
អត្ថបទមួយទៀតរបស់ចង់ដឹង ៖
វិចិត្រករម្នាក់គូរសភាពរបស់វីរបុរសក្នុងភាពយន្តពេលចាស់ទៅប្រែជាបែបណា
មនុស្សគ្រប់រូបគឺមិនអាចរក្សាភាពស្ថិតស្ថេរនៃរូបសម្រស់និងរូបរាងកាយខ្លួនអោយនៅស្រស់ស្អាតនៅមាំមួនបានយូរអង្វែងនោះទេ ព្រោះច្រើនឆ្នាំផុតទៅអ្នកនិងវិវិត្តន៍ទៅជាមនុស្សចាស់បន្តិចម្ដងៗដែលនេះជារឿងមិនអាចប្រកែកបាននោះទេ ដោយសារបែបនេះហើយទើបវិចិត្រករជនជាតិរុស្សីុម្នាក់គឺលោក Lesya Guseva នឹកឃើញគម្រោងគួរតួអង្គវិរបុរសពេលពួកគេមានវ័យចំណាស់ ហើយសម្រាកពីកាតព្វកិច្ចជួយសង្គ្រោះពិភពលោក ហើយចាប់ផ្ដើមជីវិតបែបសាមញ្ញវិញម្ដង ។
1. Thor
2. The Flash
3. Super Girl និង Wonder Woman
4. Joker
5. Cat Woman
6. Harley Quinn
7. Ariel
8. Dead Pool
9. Spider-Man
10. Bat-Man
11. Snow White And Captain America
12. Genie And Doctor Strange
13. Iron-Man
14. Superman, Pocahontas And Rocket Raccoon