“ Finally, I met a right person that I wish” មួយឃ្លាគ្រាន់តែនិយាយស្តាប់ទៅវាធម្មតាប៉ុន្តែវាចាក់ដោតសម្រាប់បុគ្គលខ្លួនឯង។ជួបមនុស្សដែលត្រូវចិត្តដូចនឹងខ្លួនឯងប្រថ្នាចង់បាន វាមិនមែនជារឿងងាយនោះទេ។ម្នាក់ៗចំណាយពេលរស់នៅយ៉ាងហោចណាស់១៨ ទៅ២០ឆ្នាំទំរាំបានជួបម្នាក់នោះ។អារម្មណ៍បែបនេះ វាបែបដែលថាមិនត្រូវសម្រាប់មនុស្សគ្រប់រូប វាមិនច្បាស់លាស់ប៉ុន្តែពិសេសជាងជួបមនុស្សធម្មតា។But it is at the wrong time វាមិនមែនខុសជំនាន់ មិនមែនខុសបក្សទេ ប៉ុន្តែខុសពេល។ប្រសិនបើអ្នកមិនច្បាស់ថាបានជួបឬអត់ មកសាកល្បងគិតមើល៖
ជួបអ្នកដែលត្រូវចិត្តបំផុត ក្នុងកាលៈទេសដ៏ខ្លីណាមួយ ធ្វើអោយអ្នកមានអារម្មណ៍បាត់បង់អ្វីមួយពេលគេចេញទៅ៖ តាមចិត្តសាស្រ្តវាហាក់ដូចជាអារម្មណ៍ដែលខ្លាចបាត់បង់។បើទោះជាមនុស្សម្នាក់នោះយើងមិនធ្លាប់ជួបពីមុនមក ប៉ុន្តែអារម្មណ៍បែរជាស្និទស្នាលយ៉ាងចម្លែក។ស្របពេលដែលអ្នកចង់អោយវាបន្តបែបនេះ ពេលវេលាបែកគ្នាក៏មកដល់ដោយមិនដឹងថាថ្ងៃណាជួប ពេលនោះអ្នកនឹងមានអារម្មណ៍ថាបាត់បង់អ្វីម៉្យាងដែលមានតម្លៃ ហើយគ្មានថ្ងៃវិលវិញ។ធ្លាប់បែបនេះទេ?


ហើយបើធ្លាប់តើត្រូវធ្វើបែបណា?

១. She/He is not the right person៖ បើគេគ្រាន់តែចូលហើយក៏ចាកចេញទៅវិញ ហេតុអ្វីត្រូវចាត់ទុកគេពិសេសដល់ម្លឹង។បើទោះជាអារម្មណ៍អ្នកនៅតែប្រាប់ថាគេល្អសម្រាប់អ្នក ប៉ុន្តែពេលវេលាជានាំអោយអ្នកស្គាល់គ្នានិងនាំគេចេញទៅវិញ។វាច្បាស់ណាស់ថាគេមិនមែនគូនឹងអ្នក។ “We just meet a wrong person at a wrong time” លួងចិត្តខ្លួនឯងទៅ។(Audio: អ្នកដទៃ ដោយKanchna Chet)

២. Right Door is next to wrong door៖ លើលោកនេះមនុស្សប៉ុន្មានអ្នកដែលជួបមនុស្សដំបូងហើយក៏ក្លាយជាមនុស្សចុងក្រោយ។ អ្វីដែលអ្នករៀនបានពីអតីត គួរតែយកវាដើម្បីស្វែងរកមនុស្សដែលត្រូវ ក្នុងវេលាដែលសក្ក័សម។ (Audio: ពេលវេលាមិនសក្ត័សម ដោយ ណាំ បុណ្ណារ័ត្ន)


៣. បទពិសោធន៍Crushលើអ្នកណាម្នាក់ ក្នុងកាលៈទេសខុសជំនាន់ ខុសពេល យើងគួរបំភ្លេចមែនទេ?៖ ចម្លើយគឺមិនចាំបាច់ទេ រក្សាវាទុកក្នុងការចងចាំដ៏ល្អមួយសម្រាប់ជីវិតទៅបានហើយ ហេតុអ្វីយើងត្រូវធ្វើបាបបង្ខំខ្លួនឯងបំភ្លេចអ្វីដែលខួរក្បាលយើងមិនចង់បំភ្លេច? កុំបន្ទោសខ្លួនឯងថាខួរក្បាលមិនល្អ ដែលការចង់ចាំនៅតែដក់ជាប់ (Audio: ខួរក្បាល ដោយ6-light)

៤. កុំព្រោះតែអ្នកចាស់ចាកចេញទៅ អ្នកនឹងរើសអ្នកក្រោយខុសពីចិត្ត(ភ្លេចអ្វីដែលអ្នកប៉ង)៖ ព្រោះតែបាត់បង់អ្នកចាស់ អ្នកខ្លះកែប្រែរខ្លួនឯងយកអ្នកថ្មីដោយភ្លេចអ្វីដែលខ្លួនប្រាថ្នា។ប៉ុន្តែអ្នកអាចភ្លេចហើយថាមនុស្សដំបូងម្នាក់នោះគឺជាមនុស្សដែលអ្នកគិតគូរបានល្អិតល្អន់ គ្រប់ចំណុចគឺត្រូវនឹងអ្វីដែលយើងចង់បាន។ដូច្នេះបើរើសយកអ្នកថ្មីខុសពីមុននោះ ភាគរយដែលបែកគ្នាក៏មានកាន់តែច្រើន ភាគរយដែលអ្នកនឹងនៅតែនឹកម្នាក់នោះនៅតែមាន។វិធីល្អកុំផ្លាស់ប្តូរការចង់បានរបស់អ្នក មនុស្សថ្មីដែលមានលក្ខណៈដូចដែលអ្នកចង់បាននឹងបង្ហាញខ្លួនថ្ងៃណាមួយ។គ្រប់យ៉ាងពឹងលើពេលវេលា កុំប្រញាប់ពេកអី។

 

កែសម្រួលពីអត្ថបទ៖ Lifehack