សំណង់ ឬ វត្ថុផ្សេងៗដែលបន្សល់ទុកតាំងបុរាណមកត្រូវបានគេចាត់ទុកជាវត្ថុបុរាណដ៏មានតម្លៃ ពីព្រោះតែវាគឺជាអ្វីដែលបន្សល់ទុកពីមនុស្សជំនាន់មុន ដែលបានឆ្លុះបញ្ចាំងពីជំនឿ ឬ របៀបរស់នៅរបស់មនុស្សសម័យនោះជាដើម ហើយវាក៏ជាវត្ថុដែលនឹងមិនអាចបង្កើតឡើងវិញបានផងដែរ ។

ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែយល់ដឹង និងបានអភិរក្សវត្ថុទាំងនោះទេ ដោយមនុស្សល្ងីល្ងើខ្លះបានបំផ្លាញវត្ថុទាំងនោះដោយសារតែហេតុផលឆ្កួតៗរបស់ពួកគេ ៖

១. Stonehenge ត្រូវបានប្រើជាសម្ភារៈសំណង់

Image result for stonehenge

អស់រយៈពេលជាយូរមកហេីយដែលមនុស្សនៅតែមានចម្ងល់ទាក់ទងនឹង Stonehenge ពួកគេឆ្ងល់ថាវាធ្វេីឡេីងដេីម្បីអ្វី ហេីយវាត្រូវបានធ្វេីឡេីងដោយរបៀបណា។ មានទ្រឹស្តីមួយនិយាយថាវាមានការជាប់ទាក់ទងនឹងសាសនា Sanctuary។ ហេីយមនុស្សមួយចំនួនទៀតគិតថាវាត្រូវបានសង់ឡេីងដោយសារវេទមន្តគ្រូធ្មប់ ឯអ្នកខ្លះទៀតគិតថាវាត្រូវបានសង់ឡេីងដោយពួក Alien​ ជាដេីម។

Image result for stonehenge

ក្រុមអ្នកស្រាវជ្រាវបាននិយាយថាវាត្រូវបានកសាងក្នុងអំឡុងឆ្នាំ ២៥០០ – ៣០០០ មុនគ.ស។ វាជាសំណង់ដ៏មានតម្លៃមួយដែលមានអាយុកាលវែងរហូតមកដល់សព្វថ្ងៃ។ វាជាកន្លែងមួយដ៏អស្ចារ្យនិងមានភាពល្បីល្បាញសម្រាប់មនុស្សជាច្រេីនជុំវិញពិភពលោក។

Image result for stonehenge

ប៉ុន្តែរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អេីលគឺមិនមាននរណាដឹងអំពីផ្នែកមួយដែលបាត់បង់ទៅនៃ Stonehenge។ ផ្នែកដែលបាត់បង់នោះមានឈ្មោះថា Altar Stone ដែលគេឃេីញមានក្នុងគំនូរដែលបន្សល់ពីជំនាន់មុន។ ហេីយសព្វថ្ងៃអ្នកវិទ្យាសាស្រ្តកំពុងធ្វេីការស្វែងរកផ្នែកដែលបាត់បង់នោះដោយគេជឿថាវាអាចនឹងជាផ្នែកមួយដ៏សំខាន់នៃ Stonehenge។

Image result for stonehenge

Related image

បន្ទាប់ពីការស្រាវជ្រាវគេបានរកឃេីញបំណែកដែលបាត់បង់នោះដោយបំណែកថ្ម Altar Stone ត្រូវបានគេយកមកធ្វេីជាស្ពានតូចមួយនៅជិតនោះ។

២. យកខ្មោចម៉ាមមីធ្វេីជាអុស

Image result for mummy

បេីនិយាយពីខ្មោចម៉ាមមីគ្រប់គ្នាប្រកដជានឹកឃេីញដល់ព្រះចៅផារ៉ាអុងតែមួយគត់ដែលជាខ្មោចម៉ាមមីតែធាតុពិតមិនមែនទេ អ្នកដែលស្លាប់ដែលមានលុយគ្រប់គ្រាន់សម្រាប់ធ្វេីពិធីបុណ្យគឺសុទ្ធតែអាចក្លាយទៅជាខ្មោចម៉ាមមីទាំងអស់ហេីយអ្នកខ្លះមិនមានលុយគ្រប់គ្រាន់ផងក៏អាចក្លាយទៅជាខ្មោចម៉ាមមីបានដែរ។

Image result for mummyក្នុងអំឡុងឆ្នាំ១៨០០មានខ្មោចម៉ាមមីជាច្រេីននៅប្រទេសអសុីប ដែលចំនួនខ្មោចម៉ាមមីមានច្រេីនជាងដេីមឈេីទៀតផង។ បន្ទាប់មកនៅរដូវរងារប្រជាជនអេសុីបបានយកខ្មោចម៉ាមមីដែលស្ងួតៗមកធ្វេីជាអុសដេីម្បីដុតរក្សាកម្តៅក្នុងរដូវរងារ។ បន្ទាប់មកចំនួនខ្មោចម៉ាមមីមានការថយចុះកាន់តែខ្លាំង។

Related image

៣. សៀវភៅចម្រៀងមជ្ឈិមសម័យត្រូវបានគេយកទៅធ្វេីជាអំពូល

No photo description available.

នៅពាក់កណ្តាលយុគសម័យក្រុម The Choir Choir មិនមានសៀវភៅសម្រាប់ច្រៀងផ្ទាល់ខ្លួនផង។ ដោយសារក្រុម The Choir Choir មានសមាជិកច្រេីនដូច្នេះហេីយព្រះវិហារបានធ្វេីជាសៀវភៅចម្រៀងមួយដ៏ធំដែលអាចឲ្យគ្រប់គ្នាមេីលវាឃេីញ។ សៀវភៅនេះត្រូវបានចំណាយពេលអស់ជាច្រេីនដេីម្បីធ្វេីការបង្កេីតវាឡេីងដោយសារតែវាមានទំហំធំ ហេីយអក្សរទាំងអស់នៅលេីសៀវភៅនេះគឺសុទ្ធតែសរសេរដោយដៃទាំងអស់។ ប៉ុន្តែជាចុងក្រោយបុរសម្នាក់ដែលមានឈ្មោះថា William Randolph បានយកសៀវភៅនោះទៅធ្វេីជាអំពូលជាច្រេីនដូចរូបខាងក្រោម។

Image may contain: indoor

លោក William Randolph Hearst

Image result for william randolph hearst

៤. Parthenon ត្រូវបានគេយកធ្វេីជាឃ្លាំង

Image result for Parthenon

Parthenon ស្ថិតនៅក្នុងរាជធានីអតែននៃប្រទេសក្រិចគឺជាសំណង់អគារចំណាស់មួួដ៏មានភាពល្បីល្បាញ។ វាក៏ធ្លាប់បានគេយកធ្វេីជាវាហារនៃសាសគ្រិស្តទៀតផង។ ប្រាសាទនេះបានទាក់ទាញភ្ញៀវទេសចររាប់សែន។ ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ១៦០០ត្រូវបានអាណាចក្រអូតូម៉ង់យកប្រាសាទមួយនេះធ្វេីជាឃ្លាំងសម្រាប់ផ្ទុកស្បៀងនិងសព្វាវុធ។

៥. បេះដូងរបស់ Louis XIV ត្រូវបានគេយកទៅបរិភោគ

Image result for Louis XIV

ស្តេច Louis XIV បានគ្រប់គ្រងប្រទេសបារាំងអស់រយៈពេល៧២ឆ្នាំហេីយព្រះអង្គបានក្លាយជាស្តេចដែលសោយរាជ្យបានយូរជាងគេក្នុងប្រវត្តិសាស្រ្តតំបន់អឺរ៉ុប។ អំឡុងពេលនៃការធ្វេីបដិវត្តមានមនុស្សបានចូលទៅវាឆ្មក់និងលួចយកបេះដូងព្រះអង្គដល់ក្នុងរាជវាំង។ តែជាចុងក្រោយបេះដូងនោះត្រូវបានធ្លាក់ក្នុងដៃរបស់ William Buckland។

Image result for william buckland

បេីសិនជា William Buckland ជាមនុស្សសាមញ្ញធម្មតាគាត់ប្រហែលជាដឹងពីតម្លៃនៃបេះដូងរបស់ស្តេច Louis XIV ហេីយគាត់អាចនឹងយកវាទៅដាក់ក្នុងសារមន្ទីរឬកន្លែងណាដែលសមគួរ។ តែចៃដន្យអីគាត់ជាមនុស្សដែលចូលចិត្តបរិភោគអាហារដែលមានលក្ខណៈប្លែកៗដូច្នេះហេីយគាត់បានយកបេះដូងនោះទៅបរិភោគហេីយចាត់ទុកវាដូចជាការបិរភោគអាហារធម្មតារបស់មនុស្សទូទៅ។

Image result for william buckland with Louis XIV heart

 

 

ប្រភព៖ WTF in the world