ចាប់តាំងពីតូចរហូតមកដល់ធំអ្នកធ្លាប់ឆ្លងកាត់បទពិសោធន៍ក្នុងការទស្សនាភាពយន្តបែបរន្ធត់រាប់មិនអស់ ទាំងប្រភេទខ្មោច ព្រាយបិសាយ និង ឃាតករសាហាវៗជាដើម ។ សួរថាខ្លាចទេ ? ចម្លើយប្រាកដជាខ្លាច ប្រិយមិត្តខ្លះប្រហែលជាមិនហ៊ានទាំងចូលបន្ទប់ទឹក ឬ បិទភ្នែកគេងផងក្រោយពីបានទស្សនាខ្សែភាពយន្តទាំងនោះ ។

ប៉ុន្តែបើបានទស្សនារូបទាំង ១០ នេះ រឿងប៉ុណ្ណឹងៗមានអីគួរឲ្យខ្លាច ការពិតមកពីតួអង្គក្នុងរឿងល្ងង់បានត្រូវឃាតករបិសាច ឬ ខ្មោចលងបាន ៖

បើខ្លាចខ្មោចប្រភេទនេះ ដាក់តាំងទូរទស្សន៍ជាប់ជញ្ជាំងឲ្យខ្ពស់ ពេលវាចេញមកវាអត់ដឹងទេ បន្ទាប់មកវានឹងធ្លាក់បាក់កងាប់មិនខាន
តួអង្គក្នុងរឿងល្ងង់ណាស់ វិធីទប់ទល់ជាមួយវាគឺងាយស្រួល ឮសូរសំឡេងចំឡែកសង្ស័យថាវា ក៉ំខ្វល់ជាមួយវាពេលវាចាំហត់វាចេញហើយ ព្រោះទម្លាប់វាទាល់តែពញ្ញាក់សិន។
រឿងណាក៏ដូចជារឿងណាតួចូលចិត្តបំបែកគ្នា ហើយបន្ទាប់មកស្លាប់ម្ដងមួយៗ អីញ្ចឹងងាយណាស់អាណាបបួលបែងចែកក្រុមដាក់វាឲ្យបែកមាត់ ហើយត្រូវបន្តដើរជាក្រុមបន្តទៀត
បែកកង់កណ្ដាលព្រៃ ក្នុងរឿងភាគច្រើនឈប់ប្ដូរកង់ ស្រាប់តែត្រូវឃាតករបិសាចសម្លាប់ អីញ្ចឹងបើសិនជាអ្នកវិញក៉ំខ្វល់មិនមែនបែកកង់ជិះមិនទៅមុខទេ ចាំដល់កន្លែងមានមនុស្សចាំប្ដូរក៏បានដែរ
ដោះស្រាយស្ថានភាពបែបនេះគឺងាយស្រួលណាស់ ស្លៀកពាក់ឲ្យបានច្រើនជាន់តាមតែអាចធ្វើទៅបាន ទម្រាំសម្រាតអស់ យើងរត់ដល់ឡានបាត់
ចូលចិត្តអាឃើញបន្ទប់សុវត្ថិភាពហើយរត់ចូលតែឯងបិទទ្វាមិនឲ្យគេចូល ចុះបើចូលទាំងអស់វាក្ស័យមែនទេ បើសិនជាក្នុងហ្នឹងមានគ្រោះថ្នាក់ក៏មានគ្នាជួយដែរ
តួនិមួយៗពិតជាយ៉ាបណាស់ បើសង្ស័យថាមានអ្វីចម្លែកហើយមិនប្រឹងរត់ទេ នៅធ្វើចរឹតតួឯកងាកមួយៗ ហើយតាំងភ័យរត់មិនរួច អីញ្ចឹងក៉ំយកតម្រាប់តាម តែអ្វីដែលត្រូវធ្វើគឺរត់
កាលនៅរស់មិនសូវខ្វាយខ្វល់ទេ​ គ្រាន់តែស្លាប់ភ្លាមតាំងតែងតួធ្វើដូចអាណិត មិនដាច់ចិត្ត ហើយបន្ទាប់មកសាកសពនោះក៏ក្លាយជាបិសាច រួចតាំងរត់មិនទាន់ ឈប់ទៅបើដឹងថាស្លាប់ហើយរត់ទៅ ប្រយ័ត្នដល់វេណខ្លួនឯងម្ដង
ជួបស្ថានភាពបែបនេះ សូមប្រាកដថាត្រូវពួន ហើយក៉ំលួចបើក Youtube មើលប្រយ័ត្នអស់ថ្ម សន្សំទុកទូរសព្ទ ទៅប៉ូលិស និងអ្នកដែលអាចជួយបាន ម្យ៉ាងទៀតទូរសព្ទត្រូវដាក់ Silence ផង ជួបច្រើនដងហើយអាបញ្ហាដោយសារអត់ដាក់ Silence ហ្នឹង
បិទទ្វាឲ្យជិតទៅខ្មោចប្រភេទនេះវាចូលតាមទ្វាទេ

ប្រភព ៖ Brightside.me