តើអ្នកមានបានចាប់អារម្មណ៍ទេថា ពិភព​លោក​យើងនេះ​ពិត​ជា​មាន​រឿង​មាន​ចម្លែក​ច្រើន​ ដល់​ថ្នាក់​យើង​ពិបាក​នឹង​ទទួល​ស្គាល់​ថា​វា​ជា​ការ​ពិតទៀតផង ​។ ដូចជាសមុទ្រមួយដែលមានឈ្មោះថា ​Dead Sea , វាគឺជា​សមុទ្រ​ដែល​ប្លែក​ខុស​គេ​លើ​លោក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​​ ហើយ​ទាំងនេះ​ជា​ការ​ពិត​ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​ដឹង​ហើយ​អាច​នឹង​ធ្វើ​អោយ​យើង​ភ្ញាក់​ផ្អើល​ខ្លាំងអំពីវា ។

១. វា​ជា​កន្លែង​ដែល​ទាប​ជាង​គេ​បំផុត​លើ​លោក

២. វា​ជា​បឹង​ទឹក​ប្រៃ​ដែល​ជ្រៅ​ជាង​គេ

៣. សមុទ្រ​ស្លាប់​ជា​សមុទ្រ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​ជាង​គេ​បំផុត​លើ​លោក​ ប្រៃ​ជាង​សមុទ្រ​ធម្មតា​ជិត​៩​ដង​

៤. ដោយ​សារ​តែ​វា​មាន​កំហាប់​អំបិល​ខ្ពស់​ ធ្វើ​អោយ​វា​មាន​ដង់ស៊ីតេ​ខ្ពស់​ជាង​មនុស្ស​ ដូច្នេះ​មនុស្ស​នឹង​អណ្ដែត​ពេល​ចូល​ទៅ​ក្នុង​វា

៥. ​Dead Sea​ សម្បូរ​ទៅ​ដោយ​សារធាតុ​រ៉ែ​ជា​ច្រើន​ទើប​វា​ក្លាយ​ជា​ធនធាន​សំខាន់​សម្រាប់​ការ​ស្រាវជ្រាវ​ផ្នែក​សុខភាព

ប្រភព៖ twistedsiffer