ខ្ញ៉ំជឿថាភាគច្រើននៃអ្នកដែលបានចុចអានអត្ថបទនេះប្រហែលជាធ្លាប់ឃើញនិមិត្តសញ្ញាបែបនេះ ប៉ុន្តែមិនបានចាប់អារម្មណ៍ និងមិនបានដឹងច្បាស់ពីអត្ថន័យរបស់វានោះទេ ។

និមិត្តសញ្ញាមួយនេះភាគច្រើនមាននៅលើគ្រឿងសម្អាង ឬ សាប៊ូ ជាដើម ដែលវាចង់បញ្ជាក់ពីរយៈពេលដែលផលិតមួយអាចប្រើប្រាស់បាន គឺរាប់ចាប់ពីថ្ងៃដែលបើកប្រើ (បកឃ្លុមបេ) រហូតរយៈពេលដែលបញ្ជាក់នៅក្នុងនិមិត្តសញ្ញានោះ ។

No photo description available.

ឧទាហរណ៍ថា នៅលើដងសាប៊ូមួយមាននិមិត្តសញ្ញាបែបនេះដែលមានលេខ 12M នៅលើនោះ ដូចនេះវាមានន័យថា បើយើងបើកឃ្លុមបេវាប្រើនៅក្នុងថ្ងៃនេះ សាប៊ូនេះអាចប្រើប្រាស់បានរហូតដល់ ១២ ខែទៀត បើលើសពីនេះវាអាចនឹងខូចគុណភាព ។

ប្រភព ៖ Princess Kennedy Kennedy