ខ្ញ៉ំជឿថានេះគឺជាទិដ្ឋភាពប្លែកៗដែលប្រិយមិត្តភាគច្រើនមិនធ្លាប់បានឃើញពីមុនមក ហើយវាគឺជាទិដ្ឋភាពពិតៗដែលត្រូវបានថតជាប់ដោយអ្នកដែលបានឃើញវាផ្ទាល់ភ្នែក តែបើសិនជាមិនប្រាប់ប្រាកដជាមានអ្នកយល់ច្រឡំថាវាគឺជាការកាត់តជាក់ជាមិនខាន ។
អ្នកប្រហែលជាចង់ដឹងហើយថា ទិដ្ឋភាពទាំងនោះប្លែកដល់កម្រិតណា បើចង់ដឹងសូមទស្សនារូបភាពទាំង ១៣ សន្លឹកខាក្រោមនេះទាំងអស់គ្នា ៖
ឥន្ទធនូពាក់កណ្តាល
អតិថិជនម្នាក់មានមុខមាត់ស្រដៀងនឹងរូបបុរសម្នាក់ដែលម្ចាស់ហាងបានគូសនៅលើជញ្ជាំង
ចែកគ្នាពាក់កណ្ដាលឥតខ្ជោះតែម្ដង មើលមួយភ្នែតស្មានតែយប់ និងថ្ងៃ
បណ្ណាគារមួយកន្លែងរៀបចំប៊ិចទៅតាមពណ៌យ៉ាងល្អឥតខ្ជោះតែម្ដង
ឡូយម៉េស កន្លែងកម្សាន្តសម្រាប់កុមារមួយកន្លែងផ្តល់ជូនឡេការពារកម្ដៅថ្ងៃទៀត
បើបិទមួយកំណាត់លើអ្នកប្រហែលជាយល់ថាទំនងជាងមែនទេ ?
មើលមួយភ្នែកអ្នកអាចច្រឡំ ប្រាប់ទៅចុះនេះជារូបថតរបស់នារីពីការជើងម្នាក់ដែលចង់បង្ហាញពីស្នាដៃលាបក្រចកជើងនៅលើជើងសិប្បនិម្មិតរបស់នាង
ធ្លាប់ឃើញតេឡេបញ្ជារបែបនេះទេ តេឡេតែមួយជាន់ប្រើមិនទាំងអស់បង ចុះបតបែបនេះទៀតមិនដឹងប្រើស្អីខ្លះទេ
ស្រមោលសៀវភៅនៅលើជញ្ជាំងបង្កើតបានជាទិដ្ឋភាពទីក្រុងមួយ
ប្រភព ៖ Brightside