សត្វឃ្មុំប្រមាណជា358ក្បាលរស់នៅប្រទេសហូឡង់ ប៉ុន្តែជាអកុសលពាក់កណ្តាលនៃសត្វឃ្មុំទាំងនោះបានផុតពូជទៅ ហេីយសព្វថ្ងៃគេបានប៉ាន់ប្រមាណថាសត្វឃ្មុំក្នុងប្រទេសហូឡង់គ្រោងនឹងផុតពូជក្នុងពេលឆាប់ៗ។ រដ្ឋាភិបាលហូឡង់បានមេីលឃេីញពីបញ្ហានេះហេីយក៏បានរិះរកវិធីក្នុងការដោះស្រាយវាផងដែរ។

ហេីយទីបំផុតដំណោះស្រាយគឺច្នៃចំណតរថយន្តទៅជាចំណតសម្រាប់សត្វឃ្មុំដោយមានការតុបតែងដាំផ្កាដេីម្បីឲ្យសត្វឃ្មុំបន្តពូជតទៅមុខទៀត។ ហេីយការកែច្នៃចំណតរថយន្តត្រូវបានធ្វេីនៅក្នុងទីក្រុង Utrecht ដែលជាទីក្រុងធំជាងគេលំដាប់ទី 4 នៃប្រទេសហូងឡង់ ហេីយវាក៏ជាទីក្រុងដែលស្ថិតនៅចំកណ្តាលនៃប្រទេសហូឡង់ផងដែរ។ ចំណតដែលគេប្រេីប្រាស់ដេីម្បីកែច្នៃនោះសរុប316ចំណត។  លេីសពីការជួយសត្វឃ្មុំវាក៏បានជួយឲ្យចំណតរថយន្តទាំងអស់មានភាពស្រស់ស្អាតបន្ថែមទៀតផងដែរ។

 

 

ប្រភព៖ Boredpanda