ភ្នែក​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​របស់​មនុស្ស​វា​មាន​តួនាទី​បញ្ចូន​រូប​ភាព​ទៅ​កាន់​ខួរ​ក្បាល​ ដោយ​អាច​អោយ​មើល​ឃើញ​នឹង​ដឹង​ថា​របស់​អ្វី​ដែល​មាន​ជុំវិញ​ខ្លួន​ ដោយ​ឡែក​ថ្ងៃ​នេះ​ចង់​ដឹង​នឹង​លើក​យក​ចំណុច​គួរឬ​អោយ​ចាប់​អារម្មណ៍​មួយ​ចំនួន​ពាក់​ព័ន្ធនឹង​ភ្នែក​មក​បង្ហាញ​ទស្សនិកជនទាំង​អស់​គ្នា ។

1.

ប្រស្រីភ្នែក​របស់​អ្នក​នឹង​រីកធំ​៤៥%នៅ​ពេល​ដែល​អ្នក​សម្លឹង​ទៅ​អ្នក​ណា​ម្នាក់​ដែល​អ្នក​ស្រលាញ់​

2.

ភ្នែក​អ្នក​អាច​ចាប់​យក​រូបភាព​វត្ថុបាន​៥០​ក្នុង​ពេល​មួយ​វិនាទី

3.

ទំហំគ្រាប់​ភ្នែក​របស់​អ្នក​គឺ​មិន​ដែល​ប្រែប្រួល​ឡើយ​គឺ​តាំង​ពីកើត​រហូត​ដល់​ស្លាប់

4.

ភ្នែកពណ៌ខៀវ​ទើប​តែ​ចាប់​ផ្ដើម​មាន​ប្រមាណ​ជា​៦០០០ឆ្នាំ​នេះ​ប៉ុណ្ណោះ​ស្រប​ដែល​មុន​នោះ​គឺ​មនុស្ស​មាន​ភ្នែក​ពណ៌ត្នោតទាំង​អស់

5.

ជា​មធម្យម​មនុស្ស​ម្នាក់​ព្រិច​១៧​ដង​ក្នុង​មួយ​នាទី

6.

២%នៃ​ស្ដ្រី​អាច​មាន​សែន​ដ៏​កម្រ​មួយ​ដែល​ភ្នែក​ពួកគេ​មាន​អាច​មើល​ឃើញ​ដល់​ទៅ​១០០​លាន​ពណ៌

7.

មនុស្ស​មិន​ពិការ​ភ្នែក​ពី​កំណើត​ពួក​គេ​អាច​មើល​ឃើញទិដ្ឋភាព​ក្នុង​យល់សប្តិ

8.

ខណៈ​ពេល​ដែល​សរីរាង្គ​ជា​ច្រើន​សម្រាក​នៅ​ពេល​ដែល​អ្នក​គេង​តែ​ភ្នែក​របស់​អ្នក​គឺ​មិន​បាន​សម្រាក​នោះ​ទេ​ គឺ​សម្រាក​តែ​ត្របក​ភ្នែក​ប៉ុណ្ណោះ​

9.

ភ្នែក​ជា​អ្នក​ចាប់​យក​រូបភាព​ តែ​រូបភាព​ដែល​យើង​បាន​ឃើញ​គឺ​ចេញ​ពី​ខួរ​ក្បាល ករណី​ជា​ច្រើន​ដែល​យើង​មើល​ឃើញ​រូបភាព​ព្រិលៗមិន​សូវ​ច្បាស់​ អាច​មិន​មែន​មក​ពី​ភ្នែក​អ្នក​តែ​មក​ពី​ប្រព័ន្ធប្រសាទ​ៃនខួរក្បាល​ ( ឧទាហរណ៍ អ្នក​ស្រវាំង​ភ្នែក​នៅពេល​អ្នក​មិន​ស្រួល​ខ្លួន​ នេះ​គឺ​ពាក់​ព័ន្ធនឹង​ខួរក្បាលមិន​មែន​ភ្នែក​អ្នក​នោះ​ទេ )​

10.

បុរស​ម្នាក់​ក្នុង​ចំណោម​១២​នាក់​មាន​ជំងឺងងឹតពណ៌​

ប្រភព ៖ Mili