តើវាអាចទៅរួចទេដែលយើងមានវិធីទំនាក់ទំនងជាសកលមួយសម្រាប់មនុស្សទាំងអស់នៅលើផែនដី? សាកស្រម៉ៃទៅមើលថាអ្នកអាចនិយាយទៅកាន់មនុស្សនានានៅលើផែនដីនៅក្នុងភាសាដែលពួកគេអាចយល់បាន ហើយអ្នកក៏អាចយល់ពីចម្លើយតបមកវិញដែរ តើវាល្អយ៉ាងណាទៅ? ប៉ុន្តែវាស្ថិតនៅលើផ្លូវវែងឆ្ងាយទៀត។ យ៉ាងណាវាអាចនឹងមានវិធីទំនាក់ទំនង ឬភាសាណាមួយដែលក្លាយជាភាសាសកល​ ដែលក្នុងនោះមានវិធីទំនាក់ទំនងទាំង១០ខាងក្រោម៖

10. Facial Expression ឬការបង្ហាញទឹកមុខ

មនុស្សច្រើនបង្ហាញពីអារម្មណ៍របស់ខ្លួនដូចជា ខឹង មិនសប្បាយចិត្ត ឬរីករាយ តាមទឹកមុខ ហើយការបង្ហាញទឹកមុខនេះច្រើនតែមានលក្ខណៈដូចគ្នានៅក្នុងវប្បធម៌ផ្សេងៗគ្នា ហើយការបង្ហាញទឹកមុខនេះក៏ជាវិធីទំនាក់ទំនងដែរ។

9. កាយវិការ

កាយវិការជាអ្វីដែលអ្នកអាចបន្ថែមលើការបង្ហាញទឹកមុខ។ គេអាចទំនាក់ទំនងគ្នាតាមកាយវិការ ប៉ុន្តែកាយវិការ និងអត្ថន័យនៃកាយវិការ គឺមានខុសគ្នាខ្លាំងពីប្រទេសមួយទៅប្រទេសមួយ ឬពីវប្បធម៌មួយទៅវប្បធម៌មួយ។ ជាក់ស្តែងការសម្លឹងមើលភ្នែក សម្រាប់លោកខាងលិចគឺជាការល្អសម្រាប់ការជជែកគ្នា ចំណែកខាងប្រទេសជប៉ុនចាត់ទុកវាជាការមិនល្អ។

8. Hobo Signs

វាជាសញ្ញាប្រើសម្រាប់ទំនាក់ទំនងដែលប្រើក្នុងការសរសេរជាជាងការនិយាយ ហើយ Hobo Signs នេះ ជាបណ្តុំសញ្ញាដែលបង្កើតដោយអ្នកធ្វើដំណើរនៅតាមផ្លូវដែកសហរដ្ឋអាមេរិក។

7. Emotions

វាអាចនិយាយបានថាជាសញ្ញាសម័យទំនើបរបស់ Hobo Signs ប៉ុន្តែមានការទទួលស្គាល់ជាសកល។ ចំពោះ Emotion យើងមិនអាចលឺវានោះទេ ប៉ុន្តែអាចមើលឃើញវាបាន ហើយវាត្រូវបានបញ្ចូលទៅក្នុងការទំនាក់ទំនងជាច្រើនដែលប្រើការមើលឃើញ តែមិនត្រូវការលឺសម្លេង។

6. ភាសាសញ្ញា ឬ Sign Language 

ភាសានេះត្រូវបានគេបង្កើតឡើងនៅក្នុងភាសារបស់គេរៀងៗខ្លួន សម្រាប់ការទំនាក់ទំនងដែលមិននិយាយ តែប្រើសញ្ញាជំនួស ហើយវាជាភាសាដែលជួយដល់មនុស្សគថ្លង់ជាច្រើននៅក្នុងការទំនាក់ទំនងជាមួយអ្នកផ្សេង។

5. តន្រ្តី

តន្រ្តីអាចប្រើសម្រាប់បង្ហាញអ្វីដែលលើសពីពាក្យពេចន៍ ហើយវាដូចជាភាសាសកលដែរ។ វាអាចបង្ហាញពីអារម្មណ៍ និងមនោសញ្ចេតនាដែលមិនអាចប្រើពាក្យពេចន៍មកពិពណ៌នាបាន។

4. ភាសាធំៗទាំង៥

នៅលើផែនដីនេះ មានភាសាជាង៧,០០០ភាសាដែលត្រូវបានគេប្រើ ប៉ុន្តែមានតែ៨ភាសាប៉ុណ្ណោះ ដែលមានអ្នកនិយាយជាភាសាដើមកំណើតដល់ជាង១០០លាននាក់។ ក្នុងនោះ ភាសាធំទាំង៥ដែលមានគេនិយាយច្រើនជាងគេគឺ ភាសាចិន (១.២ពាន់លាននាក់) ភាសាអេស្ប៉ាញ (៤០០លាននាក់) ភាសាអង់គ្លេស (៣៦០លាននាក់) ភាសា Hindi (៣៥០លាននាក់) និងភាសាអារ៉ាប់ (២៥០លាននាក់)។

3. ភាសាអង់គ្លេស

ភាសាអង់គ្លេសជាភាសាលេចធ្លោជាងគេមួយក្នុងចំណោមភាសាធំៗទាំង៥ ដែលអាចក្លាយជាភាសាសកល ដោយសារតែវាងាយស្រួលរៀន និងសរសេរ និងត្រូវបានគេច្រើនផងដែរ ហើយរាប់បញ្ចូលទាំងអ្នកនិយាយភាសាអង់គ្លេសជាភាសាទីពីរនោះ ចំនួនអ្នកប្រើភាសាអង់គ្លេសមានការកើនឡើងខ្លាំង។

2. គណិតវិទ្យា

ភាសាគណិតវិទ្យា ឬភាសាលេខ ជាភាសាដែលមានលក្ខណៈមូលដ្ឋានដូចគ្នានៅក្នុងគ្រប់វប្បធម៌ទាំអស់ គ្រាន់តែការសរសេរ និងការអានអាចខុសគ្នាខ្លះទៅតាមប្រទេសនីមួយៗ។

  1. ភាសាកម្មវិធីកុំព្យូទ័រ ឬ Programming Language 

ជាការពិតមានភាសាកម្មវិធីកុំព្យូទ័រខុសៗគ្នារាប់ពាន់ភាសា ប៉ុន្តែភាសានេះត្រូវបានសរសេរជាភាសាតក្កវិទ្យា និងគណិតដោយប្រើនិមិត្តសញ្ញា ដែលភាគច្រើនយកចេញពីភាសាអង់គ្លេស។

ប្រភព៖ Toptenz