សព្វថ្ងៃGoogleមានតួនាទីយ៉ាងសំខាន់ ហើយវាស្ទើរតែវាតទីជាងពាក់កណ្តាលនៃការរស់នៅប្រចាំថ្ងៃ។មនុស្សគ្រប់គ្នាប្រើ Google Searchដើម្បីស្វែងរកគ្រប់យ៉ាងនៅលើinternet កាន់ស្មាតហ្វូនដើរដោយAndroid ប្រើGmailដើម្បីទំនាក់ទំនងការងារ ទស្សនាYoutube ព្រមទាំងស្វែងរកទីតាំងអ្វីមួយនៅលើGoogle Map។វាមិនទាន់អស់ទេ ពីផលិតផលនិងសេវាកម្មរបស់Google ប៉ុន្តែអ្វីដែលផ្តោតសំខាន់នៅពេលនេះគឺGoogle MapនិងមុខងារStreet view។Street viewដែលអាចអោយអ្នកទាំងអស់គ្នាស្វែងរកកន្លែងណាមួយឃើញច្បាស់ៗដូចកំពុងស្ថិតនៅកន្លែងនោះ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះStreet viewហាក់ដូចជានៅស្ទើរច្រើនទាំងការUpdateមិនទាន់សភាពការ រូបភាពមិនសូវជាច្បាស់ជាដើម។

ដោយហេតុនេះទើបGoogleកំពុងតែធ្វើតេស្តជាបណ្តើរៗនៅអាមេរិកនិងកាណាដា អំពីការកែប្រែថ្មីដោយGoogle Street Viewនឹងមានភាពឆ្លាតវៃអាចធ្វើអោយស្ថានភាពដូចពិតៗតាមភាពជាក់ស្តែង ដោយផ្អែកលើរូបភាពដែលអ្នកបានUploadចូលក្នុងMAP។ទាំងនេះជារូបភាពBetaដែលគ្រប់គ្នាអាចនឹងបានឃើញទូទាំងពិភពលោកក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Businessinsider