តាំងពីតូចមកដល់ពេលនេះ អ្នកប្រហែលជាទម្លាប់នឹងការគេងស្លៀកពាក់សំលៀកបំពាក់គេងយប់ ហើយយល់ថាការស្រាតមិនស្លៀកពាក់អ្វីនោះគឺជារឿងមិនអាចទទួលយកបាន ទោះបីជាពេលគេងយប់ក៏ដោយ។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថា ការគេងដោយមិនស្លៀកពាក់ខោអាវនៅពេលយប់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។

10. ការគេងដែលល្អប្រសើរជាងមុន

ការគេងដោយមិនស្លៀកពាក់ធ្វើឲ្យស្បែករបស់អ្នកត្រជាក់ មិនឲ្យអ្នកឡើងកម្តៅ គេងលក់បានស្កប់ស្កល់សុខស្រួល។

9. មានអារម្មណ៍ថាសប្បាយសុខស្រួល និងមានសេរីភាព

វាធ្វើឲ្យអ្នកមានអារម្មណ៍ស្រណុកស្រួល ងាយស្រួលធ្វើចលនា មិនមានសំលៀកបំពាកនៅជាប់ទើសទាំងនឹងខ្លួន និងគ្រែគេង។

8. ស្បែកនិងសក់របស់អ្នកល្អប្រសើរជាងមុន

ការគេងប្រកបដោយគុណភាពនិងជួយឲ្យរាងកាយរបស់អ្នកផលិតសារធាតុដែលជំនួយដល់សក់ និងបង្កើនអរម៉ូន។ ការគេងបែបនេះនឹងធ្វើឲ្យស្បែករបស់អ្នកអាចដកដង្ហើមបានស្រួល និងមិនឡើងកម្តៅ។

7. ជីវិតផ្លូវភេទដែលល្អប្រសើរជាងមុន

អ្នកគេងបែបនេះច្រើនមានទំនាក់ទំនងផ្លូវភេទជាមួយដៃគូល្អប្រសើរជាងអ្នកដែលគេងដោយស្លៀកពាក់។

6. បង្កើនការស្រកទម្ងន់ និងការលូតលាស់នៃសាច់ដុំ

ការលូតលាស់អរម៉ូនរបស់មនុស្សនឹងធ្វើឲ្យសាច់ដុំលូតលាស់ល្អ និងជួយដល់ដំណើរការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។

5. ការបន្ថយភាពស្រ្តេស

ការគេងដោយមិនស្លៀកពាក់បែបនេះនឹងជួយដល់រាងកាយក្នុងការកាត់បន្ថយនូវកម្រិតស្រ្តេសរបស់អ្នក។

4. ទំនាក់ទំនងដែលល្អប្រសើរជាងមុនជាមួយនិងដៃគូ

ការគេងដោយប៉ះស្បែកគ្នានឹងជួយជំរុញការបញ្ចេញOxytocin និងផ្តល់សារប្រយោជន៍ដល់គូស្នេហ៍។

3. ជួយបង្កើនទំនុកចិត្ត

ប្រសិនបើអ្នកមានអារម្មណ៍ជឿជាក់នៅពេលគេងដោយមិនស្លៀកពាក់ នោះនៅពេលដែលអ្នកស្លៀកពាក់ អ្នកក៏មានទំនុកចិត្តលើខ្លួនឯងដែរ។

2. ជួយឲ្យឈាមធ្វើចរាចរណ៍ក្នុងខ្លួនអ្នកបានល្អប្រសើរ

ការគេងដោយមិនស្លៀកពាក់ធ្វើឲ្យឈាមនៅក្នុងខ្លួនរបស់អ្នក អាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួល។

  1. មិនមានជម្ងឺគេងមិនលក់

វេជ្ជបណ្ឌិតបានស្នើឲ្យអ្នកដែលមានរោគគេងមិនលក់ សាកល្បងការគេងដោយមិនស្លៀកពាក់ខោអាវ ដើម្បីកាត់បន្ថយអាការៈគេងមិនលក់នេះ។

ប្រភព៖ Brightside